កីឡា

Enzo Fernández ត្រៀមខ្លួនរួចរាល់ សម្រាប់ការបង្ហាញខ្លួនដំបូងឱ្យ Man City ប្រកួតទល់នឹង Coventry

ខ្សែបម្រើជម្រើសជាតិអាហ្សង់ទីន Enzo Fernández ព្រមទាំងកីឡាករថ្មីពីររូបទៀតគឺ Allan Elias និង Iliman Ndiaye ត្រូវបានបញ្ជាក់ថា អាចនឹងមានឈ្មោះចូលលេងក្នុងការប្រកួតរបស់ Manchester City ទល់នឹង Coventry City នៅកីឡដ្ឋាន Etihad នេះបើងតាមការចេញផ្សាយពី premierleague។

លោក Enzo Maresca អ្នកចាត់ការក្រុម Man City បានសម្តែងក្តីរីករាយយ៉ាងខ្លាំងចំពោះសមាសភាពក្រុមរដូវកាលនេះ បន្ទាប់ពីទីផ្សារដោះដូរកីឡាករ ត្រូវបានបិទ។ ទោះបីជា Fernández ទើបតែលេងបាន ២៥ នាទីប៉ុណ្ណោះឱ្យ Chelsea នារដូវកាលនេះក៏ដោយ ប៉ុន្តែលោក Maresca បានអះអាងយ៉ាងច្បាស់ថា កីឡាកររូបនេះមានកាយសម្បទារួចរាល់ សម្រាប់ប្រកួតដំបូងរបស់គេ។

«Enzo ត្រៀមខ្លួនរួចរាល់ហើយ! ខ្ញុំស្គាល់គេច្បាស់ និងដឹងថាគេអាចជួយអ្វីខ្លះដល់ក្រុម។ គេជាកីឡាករដែលមានចិត្តសាស្ត្រជាអ្នកឈ្នះ ធ្លាប់ឈ្នះពាន World Cup និង Club World Cup អ្វីដែលសំខាន់បំផុត គេគឺជាអ្នកឈ្នះ»។ លោក Maresca បានបន្ថែមថា សមាជិកក្នុងក្រុមជាច្រើនបានទន្ទឹងរង់ចាំយ៉ាងអន្ទះសារចំពោះការមកដល់របស់ Fernández ហើយការមានវត្តមានរបស់គេក្នុងក្រុមគឺជារឿងដ៏សំខាន់។

លោក Maresca ក៏បានព្រមានក្រុមរបស់លោកផងដែរថា ការប្រកួតទល់នឹង Coventry ត្រូវការការផ្តោតអារម្មណ៍ខ្ពស់បំផុត ប្រសិនបើធ្វេសប្រហែសអាចនឹងជួបផលលំបាក។

ប្រែសម្រួលដោយ៖ គីរី

Most Popular

To Top