ភ្នំពេញ ៖ អ្នកប្រដាល់គុនខ្មែរជើងខ្លាំង ៨ រូបប៉ះគ្នាធ្វើឲ្យកកើកសង្វៀន TOWN ក្នុងព្រឹត្តិការណ៍ការប្រកួតដណ្តើមខ្សែក្រវាត់ Mas Fight Cambodia ប្រភេទទម្ងន់ ៦០ គីឡូក្រាមដណ្តើមខ្សែក្រវាត់ និងប្រាក់ ១ ម៉ឺនដុល្លារអាមេរិក ដែលជាការប្រកួតតែមួយទឹកមានរយៈពេល ៩ នាក់ ប្រកួតនេះរៀបចំដោយ ស្ថានីយទូរទស្សន៍ TOWN FULL HDTV សហការជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ក្រោមការឧបត្ថម្ភក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលនឹងប្រកួតជាផ្លូវការ នាថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦នៅស្ថានីយទូរទស្សន៍ TOWN FULL HDTV ។

នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយទូរទស្សន៍ TOWN FULL HDTV បានធ្វើសន្និសីទសារព័ត៌មាន ពន្យល់លម្អិតពីលក្ខខណ្ឌស្តីពីប្រកួត ដណ្តើមខ្សែក្រវាត់ នៅលើសង្វៀន Mas Fight Cambodia ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ា សុធា ស្វាមីឧកញ៉ា ជួប មាន ជាអគ្គនាយិកា ស្ថានីយទូរទស្សន៍ TOWN FULL HDTV លោក ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងលោក ហ៊ាក់ សុខហេង ជានាយកគ្រប់គ្រង ការផ្សាយរបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV និងអ្នកប្រដាល់គុនខ្មែរជើងខ្លាំង ៨ រូប។

លោក ហ៊ាក់ សុខហេង ជានាយកគ្រប់គ្រងការផ្សាយរបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV បានប្រាប់ឲ្យដឹងថា ការប្រកួតដណ្តើមខ្សែក្រវាត់ នៅលើសង្វៀន Mas Fight Cambodia ដែលជាការប្រកួតតែមួយទឹកមានរយៈពេល ៩ នាក់ ចំពោះកីឡាករឈ្នះទទួលបាន ៣ ពិន្ទុ កីឡាករចាញ់ បាន ០ ពិន្ទុ និងកីឡាករស្មើ ទទួលបាន ១ ពិន្ទុ ។ ចំពោះការប្រកួតក្នុងពូល ប្រសិនបើកីឡាករទំាង ៤ នាក់ប្រកួតស្មើគ្នាទំាង ៤នាក់ មិនអាចរកឃើញ ចំណាត់ថ្នាក់លេខ ១ និងលេខ ២ ក្នុងពូលបាន។ នោះដំបូងគណៈកម្មការត្រូវពិនិត្យលើរួមមាន នៅពេលប្រកួតកីឡាករណាមួយរាប់ បន្ទាប់រាប់ ត្រូវមើលលើកការពិន័យ និងចុងក្រោយ ការព្រមាន ប្រសិនបើកីឡាករណាមួយមានរាប់ ការពិន័យ និងចុងក្រោយ ការព្រមានច្រើនជាងគេង នឹងធ្លាក់ដោយស្វ័យប្រវត្តិ ។

លោកនាយកគ្រប់គ្រងការផ្សាយរបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV បានបន្ថែមថា ក្រោយរកឃើញរកឃើញចំណាត់ថ្នាក់លេខ ១ និងលេខ ២ ក្នុងពូលA និងពូល B រួចហើយ។ នៅពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ បើប្រកួតស្មើគ្នាទៀត គណៈកម្មការត្រូវថែម ១ ទឹកទៀតមានរយៈពេល ៩ នាទី ។សម្រាប់ការថែម១ ទឹកទៀតមានរយៈពេល ៩ នាទីស្នើទៀត គឺត្រូវថែង ១ ទឹកទៀតមានរយៈពេល ៣ នាទី ហើយប្រសិនបើ ចុងក្រោយត្រូវចាប់ឆ្នោតរកឈ្នះចាញ់តែម្តង។
លោក ហ៊ាក់ សុខហេង ជានាយកគ្រប់គ្រងការផ្សាយរបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV បានបញ្ជាក់ថា កីឡាករដែលដណ្តើមខ្សែក្រវាត់នៅលើសង្វៀន Mas Fight Cambodia នឹងទទួលបានទឹកប្រាក់ ១ ម៉ឺនដុល្លារអាមេរិក និងខ្សែក្រវាតមួយ ចំណែកកីឡាករជើងងករងនឹងទទួលបានទឹកប្រាក់ ៥០០០ ដុល្លារអាមេរិក ។ ក្នុងនោះមិនមានចំណាត់ថ្នាក់លេខ ៣ និងលេខ ៤ឡើយ៕






