កីឡា

Xabi Alonso កំណត់បានកីឡាករគោលដៅម្នាក់ ដែលមានសក្តានុពលជំនួស Enzo បាន

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelseaក្រោមការដឹកនាំរបស់លោក Xabi Alonso បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការដោះដូរកីឡាករ ម្នាក់នៅខែមករាខាងមុខ ដើម្បីអាចយកមកជំនួស តំណែងរបស់កីឡាករ Enzo Fernandez។

កីឡាករអាហ្សង់ទីនដ៏មានតម្លៃរូបនេះ បានសម្រេចចិត្តចាកចេញពីក្លឹប Chelsea ទៅចូលរួម Man Cityក្នុងតម្លៃខ្លួនប្រមាណជា១០០ លានផោន ប៉ុន្តែរដូវក្តៅនេះChelsea នៅ មិនទាន់អាចកំណត់បានកីឡាករ ចំណូលថ្មីជំនួសតំណែងនេះវិញ បាននៅឡើយ ។

យ៉ាងណាក្តីនៅខែមករាខាងមុខពេល ដែលទីផ្សារដោះដូរបើកម្តងទៀតលោក Xabi Alonso បានកំណត់គោលដៅថ្មី ដែលកំពុងលេងឲ្យក្លឹប AT Madrid បានហើយដើម្បីអាចមក ជំនួសតំណែងរបស់ Enzo។

ប្រភពដដែលជឿជាក់ថាក្លឹប Chelsea បានត្រៀមកញ្ចប់លុយដល់ទៅ១០០លានផោនដូចគ្នាដើម្បីអាចចរចាកីឡាករ Pablo Barrios ដែលកំពុងលេងឲ្យ AT Madrid ហើយកីឡាករ វ័យ២៣ឆ្នាំរូបនេះក៏មានបំណង ចង់មកចូលរួម Chelsea ដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top