ក្នុងឆ្នាំ ២០០១ Britney Spears គឺជាតារាចម្រៀងផុបដ៏ល្បីល្បាញបំផុតនៅលើពិភពលោក បន្ទាប់ពីអាល់ប៊ុមទីពីរ «Oops! I Did It Again» ទទួលបានជោគជ័យយ៉ាងសន្ធឹកសន្ធាប់ ។ ដើម្បីបង្ហាញបទចម្រៀងទោលថ្មី «I’m a Slave 4 U» នាងបានជ្រើសរើសធ្វើការសម្តែង ផ្ទាល់នៅលើឆាកនៃកម្មវិធីប្រគល់រង្វាន់ MTV Video Music Awards (VMAs) នៅទីក្រុងញូវយ៉ក ដោយគ្មានការចាក់ផ្សាយមុន ឬការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។
ការសម្តែងនោះបានបង្កើតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ៖ Britney ក្នុងវ័យ ១៩ ឆ្នាំ បានឈានជើងចេញពីទ្រុងដែកដែលមានខ្លាសរស់នៅខាងក្នុង ព្រមទាំងពាក់អាវទ្រនាប់ពណ៌បៃតង ខោខ្លីពណ៌ខៀវ និងស្បែកជើងកវែង។ អមដោយក្រុមអ្នករាំ និងចង្វាក់ភ្លេងផលិតដោយ The Neptunes នាងបានទាញយកការចាប់អារម្មណ៍ខ្លាំងបំផុតនៅពេលដែលនាងយកពស់ថ្លាន់ Albino Burmese ទម្ងន់ជិត ១០ គីឡូក្រាមឈ្មោះ “Banana” មកដាក់លើស្មារបស់នាង។

រូបភាពនៃការសម្តែងនេះបានក្លាយជានិមិត្តរូបនៃចំណុចកំពូលនៃអាជីពសិល្បៈរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ រូបភាពនោះមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីជីវិតបច្ចុប្បន្នរបស់ Britney។ បន្ទាប់ពីត្រូវបានរំដោះចេញពីអាណាព្យាបាលភាពផ្លូវច្បាប់ (conservatorship) ដ៏យូរអង្វែងដែលគ្រប់គ្រងដោយឪពុករបស់នាង នាងបានបញ្ជាក់តាមបណ្តាញសង្គម និងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនថា នាងគ្មានបំណងចង់ត្រឡប់មកសម្តែងលើឆាកវិញនោះទេ នេះយោងតាមការចេញផ្សាយរបស់ CNN ។
ពួកគេទទួលបានអ្វីមួយដែលធំជាងនោះទៅទៀត។ Spears បានសម្រេចចិត្តបង្ហាញបទចម្រៀងថ្មី «I’m a Slave 4 U» ផ្ទាល់នៅលើឆាកនៅ Metropolitan Opera house ក្នុងទីក្រុងញូវយ៉ក ក្នុងអំឡុងពេលកម្មវិធីប្រគល់រង្វាន់ប្រចាំឆ្នាំ MTV Video Music Awards។
ចាប់តាំងពីត្រូវបានដោះលែងពីការគ្រប់គ្រងផ្លូវច្បាប់ជាច្រើនឆ្នាំ ដែលជីវិតផ្ទាល់ខ្លួន និងអាជីពរបស់នាងត្រូវបានគ្រប់គ្រងដោយឪពុកដែលបែកបាក់គ្នារបស់នាងគឺ Jamie Spears តារាចម្រៀងរូបនេះបានសម្តែងការយល់ឃើញជាច្រើនដង តាមរយៈបណ្តាញសង្គម និងសៀវភៅកំណត់ហេតុដែលបានបោះពុម្ពផ្សាយរបស់នាង ថានាងគ្មានបំណងចង់សម្តែងទៀតឡើយ។
លោក Amber Horsburgh អ្នកសរសេរ និងជាអ្នករិះគន់វប្បធម៌បាននិយាយថា៖ «មូលហេតុដែលការសម្តែងនេះមានមរតកបែបនេះ គឺដោយសារតែមិនដែលទាន់មានសិល្បករណាមួយល្បីល្បាញដូច Britney ចាប់តាំងពី Britney មកនោះទេ។ បច្ចេកវិទ្យានៅពេលនោះ ភាពចាំបាច់នៃការទស្សនា ការខិតខំប្រឹងប្រែងរបស់ MTV និងការប៉ះទង្គិចគ្នារវាង Britney Spears និង MTV វាមានឥទ្ធិពលយ៉ាងខ្លាំងលើវប្បធម៌នាពេលនោះ»។
ប្រែសម្រួលដោយ៖ គីរី
