សិល្បៈ និង កម្សាន្ត

មន្ត្រីជំនាញ សហព័ន្ធកីឡារាំកម្ពុជា ចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់ សហព័ន្ធកីឡារាំអាស៊ី នៅចិន

ភ្នំពេញ៖យោងលិខិតអញ្ជើញចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ របស់សហព័ន្ធកីឡារាំចិន សហព័ន្ធកីឡារាំកម្ពុជានាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់តាំងឲ្យមន្តី្រជំនាញ ចំនួន ២ រូប ទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់ សហព័ន្ធកីឡារាំអាស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងCHENGDU នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡា និងអគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានប្រាប់ឲ្យដឹងថា លោកស្រីក្នុងនាមអគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា និងលោកស្រី ស្រី ស៊ីវឡេង អគ្គលេខាធិការរងបានចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡារាំអាស៊ី ទីក្រុងCHENGDU នៃសាធារណរដ្ឋប្រជាមានិតចិន។ ការចូលរួមមហាសន្និបាតប្រចាំឆ្នាំមានអត្ថប្រយោជន៍ច្រើនដល់សហព័ន្ធកីឡារាំកម្ពុជា៕
ដោយ៖លី ភីលីព

Most Popular

To Top