កីឡា

លោក វ៉ាត់ ចំរើន អញើ្ជញជាចូលរួម ពិធីបើកវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌”ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិក ចូលរួមការ ប្រកួតកីឡាអាស៊ី នៅជប៉ុន

ភ្នំពេញ ៖ ពិធីបើកវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌”ជាផ្លូវការ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-និងកីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រៀបចំដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ក្នុងឱកាសពិធីបើកសិក្ខាសាលារយៈពេល ៣ថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ លើកទី២០ ឆ្នាំ២០២៦ ក៏មានការអញ្ជើញ ចូលរួមប៉ុន សុខ អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា លោក យានគី ស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី៨៩ នាក់លើ ១៤ ប្រភេទកីឡា។

លោក យានគី ស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា វគ្គសិក្ខាសាលារយៈពេល ៣ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ លើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ដែលមានសិក្ខាកាមជាបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី៨៩ នាក់លើ ១៤ ប្រភេទកីឡា ។ កម្ពុជា បានបញ្ជូនប្រភេទកីឡាចូលរួមប្រកួត ចំនួន ១៤ ប្រភេទកីឡា កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាប្រដាល់សកល កីឡាជីជីតស៊ូ កីឡាយូដូ កីឡាការ៉ាតេ កីឡាតេក្វាន់ដូ WT កីឡាទ្រីយ៉ាត្លង កីឡាចំបាប់ កីឡា E-Sports កីឡាបាល់ទាត់លើតុ កីឡាគុនចម្រុះ កីឡាទូកក្តោង និងកីឡាប្រភេទកីឡាសូហ្វតិន្នីស ។ ប្រតិភូដឹកនាំកីឡា ចំនួន ២៥នាក់ កីឡាករ ៣៩នាក់ កីឡាការិនី ២០នាក់ ចំនួន ៥៩នាក់ គ្រូបង្វឹក ២១នាក់ ចំនួន ២១នាក់ សរុបចំនួន ១០៦នាក់។ ការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅ ទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។

ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បានបន្តថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ទទួលបានការអនុញ្ញាត ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការប្រមូលផ្តុំហាត់ហ្វឹកហ្វឺន ក្រុមកីឡាជម្រើសជាតិ ក្រុមកីឡាផ្ទាលឆ្នាំ២០២៦ ចំនួន៩៧៧នាក់ លើ៤០ប្រភេទកីឡា និង១ ប្រភេទកីឡាជនពិការ។ -ក្រុមកីឡាជម្រើសជាតិហាត់ហ្វឹកហ្វឺនក្រៅប្រទេសចំនួន១១នាក់ លើ៧ ប្រភេទកីឡា កីឡាករ ០៦ នាក់ កីឡាការិនី៥នាក់ ធ្វើការប្រមូលផ្តុំហាត់ហ្វឹកហ្វឺនរយៈពេល ៧ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។
គ្រូបង្វឹក គ្រូជំនួយ១១៥នាក់ កីឡាករ ៣៦៥នាក់ កីឡាការិនី១៨១នាក់ ធ្វើការប្រមូលផ្តុំហាត់ហ្វឹកហ្វឺន -ក្រុមកីឡាជម្រើសជាតិហាត់ហ្វឹកហ្វឺនក្នុងប្រទេសចំនួន៦៨៧នាក់ លើ៤០ ប្រភេទកីឡា អនុរក្ស១៥ រយៈពេល ៧ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ -ក្រុមកីឡាជម្រើសជាតិ ជនពិការ ចំនួន៩៥នាក់ លើ០៩ ប្រភេទកីឡា គ្រូបង្វឹក គ្រូជំនួយ១៤នាក់ កីឡាករ ៣៩នាក់ កីឡាការិនី៤២នាក់ ធ្វើការប្រមូលផ្តុំហាត់ហ្វឹកហ្វឺនរយៈពេល ៧ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៦ ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌”មានសារសំខាន់សម្រាប់គ្រូបង្វឹក ជំនួយ កីឡាករ-កីឡាការិនីដោយទទួលបានចំណេះដឹង បទពិសោធន៍ថ្មី ពីវគ្គសិក្ខាសាលានេះ ទៅដឹកនាំកីឡាករ-កីឡាការិនីចូលរួមប្រកួតដោយFair Play ប្រការដោយសុវត្ថិភាព ជាពិសេសដណ្តើមមេដាយជូនជាតិ ។ ជាពិសេសកីឡាករ-កីឡាការិនីទំាងអស់ត្រូវចូលរួមការប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុនត្រូវចាំថា រដ្ឋាភិបាលកម្ពុជា តែងតែលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីរហូត ហើយការលើកទឹកចិត្តនេះ ជាការផ្តល់ថាមពល ពីក្រោយសម្រាប់ក្រុមអត្តពលិកកម្ពុជា ដែលចេញដំណើរចូលរួម ការប្រកួតកម្រិតអន្តរជាតិ ។ លោកបានអំពាវនាវ ឲ្យកីឡាករ-កីឡាការិនីទំាង ១៤ ប្រភេទកីឡា ត្រូវតែរក្សាសុខភាព ឲ្យបានល្អមុនចេញប្រកួត ពិសេសការទទួលទានអាហារ ត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឲ្យប៉ះពាល់ដល់សុខភាព និងបញ្ហាផ្សេងៗ ៕

Most Popular

To Top