កីឡា

គ្រូបង្វឹក និងកីឡាករតេក្វាន់ដូ WT ២ រូបទៅចូលរួមការប្រកួត Chuncheon 2026 World Taekwondo Poomsae Championships នៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាត្តពីក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធតេក្វាន់ដូបានសម្រេចចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករតេក្វាន់ដូ WT ចំនួន ២ រូបទៅចូលរួមព្រឹត្តិការណ៍ការប្រកួត Chuncheon 2026 World Taekwondo Poomsae Championships នៅទីក្រុង Chuncheon សាធារណរដ្ឋកូរ៉េ។

លោក ជាតិ ខេមរា គ្រូជំនួយក្រុមជម្រើសជាតិ កីឡាតេក្វាន់ដូ WT បានប្រាប់តាមអនឡាញឲ្យដឹងថា ខេមរសហព័ន្ធតេក្វាន់ដូ ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក ជាប់កិច្ចសន្យាជនជាតិ កូរ៉េខាងត្បូង និង កីឡាករតេក្វាន់ដូ WT ត្រូវបានអនុញ្ញាតឲ្យចូលរួមការប្រកួតការប្រកួត កីឡាតេក្វាន់ដូផ្នែកមេគុន ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៦ “Chuncheon 2026 World Taekwondo Poomsae Championships” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Chuncheon សាធារណរដ្ឋកូរ៉េ ។

លោក គ្រូជំនួយក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ WT បានបន្តថា គ្រូបង្វឹក និងកីឡាករតេក្វាន់ដូ WT ចំនួន ២ រួមមាន គ្រូបង្វឹកធំ ឆយ យ៉ុងសុក គ្រូបង្វឹកជាប់កិច្ចសន្យាជនជាតិកូរ៉េខាងត្បូង និងកីឡាករជម្រើសជាតិ សែម សុខហៀង។ កីឡាករជម្រើសជាតិ សែម សុខហៀង ប្រកួតលើវិញ្ញាសាមេគុន។ ចេញដំណើរថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នឹងត្រឡប់មកវិញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៕

Most Popular

To Top