អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Vanessa ជាអតីតកូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានដល់កំពូលកីឡាករវាយកូនហ្គោល Tiger Woods ថាឧប្បត្តិហេតុដ៏អាស្រូវមួយផ្សេងទៀតនឹងក្លាយជាចំបើងចុងក្រោយ ហើយអាចនាំទៅដល់ទីបញ្ចប់ នៃទំនាក់ទំនងដ៏ច្របូកច្របល់របស់ពួកគេ។
នាង Vanessa បានអមដំណើរកំពូលកីឡាករវាយកូនហ្គោល Tiger Woods ទៅកាន់សាលាក្តី Martin County Courthouse នៅរដ្ឋផ្លរីដាកាលថ្ងៃទី ២ ខែកញ្ញា ដោយប្រឈមមុខនឹងហ្វូងអ្នកយកព័ត៌មាន និងអ្នកថតរូប ខណៈពេលដែលរុពលោកនៅតែរក្សាទឹកមុខស្ងប់ស្ងាត់។
នេះបើយោងតាមការចុះផ្សាយរបស់ APថា ដំបូងឡើយ លោក Woods ត្រូវបានចោទប្រកាន់ពីបទបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បន្ទាប់ពីគ្រោះថ្នាក់មួយកាលពីខែមីនា។ ទោះជាយ៉ាងណាក៏ដោយ ក្រោមកិច្ចព្រមព្រៀងសារភាពជាមួយព្រះរាជអាជ្ញា លោកបានអះអាងថា មិនជំទាស់នឹងការចោទប្រកាន់ស្រាលជាងនេះទេ ពីបទបើកបរធ្វេសប្រហែស បណ្តាលឲ្យមានការព្យួរប័ណ្ណបើកបររបស់លោករយៈពេល ៥ ឆ្នាំ ។
ទោះបីជាបានបង្ហាញខ្លួននៅតុលាការដើម្បីគាំទ្រមិត្តប្រុសរបស់នាងក៏ដោយ ក៏ នាង Vanessa ត្រូវបានគេរាយការណ៍ថា បានចេញឱសានវាទដោយទាមទារឲ្យលោក Woods ដោះស្រាយបញ្ហាផ្ទាល់ខ្លួនដែលកំពុងបន្តរបស់គាត់យ៉ាងម៉ឺងម៉ាត់ ប្រសិនបើគាត់ចង់រក្សាទំនាក់ទំនងរបស់ពួកគេ។
យោងតាម Daily Mail បានចេញផ្សាយថា នាង Vanessa មិនចង់នៅជាមួយដៃគូដែលបង្ខំនាងឲ្យដើរតួជាអ្នកថែទាំនោះទេ ជាពិសេសនៅពេលនាងកំពុងទទួលការព្យាបាលជំងឺមហារីកសុដន់។ ប្រភពខាងក្នុងមួយបាននិយាយថា នាង ចង់ឲ្យគាត់ដោះស្រាយវា រួមបញ្ចូលទាំងការលះបង់រឿងទាំងអស់នេះនៅពីក្រោយគាត់៕
