កីឡា

Wolves ទិញបានខ្សែប្រយុទ្ធស្លាប ជើងចាស់ Bertrand Traore

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Wolves បានទិញកីឡាករចំណូលថ្មីម្នាក់ជាផ្លូវការនៅពេលវេលាចុងម៉ោងនៃទីផ្សារដោះដូរកីឡាកររដូវកាលនេះ។

កីឡាករខ្សែប្រយុទ្ធជើងចាស់ Bertrand Traore ដែលធ្លាប់លេងឲ្យទាំងក្លឹប Chelsea និង Aston Villa រូបនេះនឹងត្រូវផ្ទេរទៅចូលរួម
ក្លឹប Wolves ក្នុងកិច្ចកុងត្រាដែលមានរយៈពេល១ឆ្នាំ។

គួរឲ្យដឹងដែរថា Wolves បច្ចុប្បន្នកំពុងលេងនៅលីគទី២របស់អង់គ្លេសហើយសង្ឃឹមថាការមកដល់នៃខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះនឹងអាចជួយឲ្យក្រុម
អាចបង្កើនកម្លាំងប្រយុទ្ធធ្វើយ៉ាងណាអាចវិលមកលីគកំពូលអង់គ្លេសវិញនៅរដូវកាលក្រោយ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top