ភ្នំពេញ ៖ ពិធីបិទវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌”ជាផ្លូវការ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-និងកីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រៀបចំដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ក្នុងឱកាសពិធីបើកសិក្ខាសាលារយៈពេល ៣ថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ លើកទី២០ ឆ្នាំ២០២៦ ក៏មានការអញ្ជើញចូលរួមលោក ឈុន ចាន់ធូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា លោក យានគី ស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី៨៩ នាក់លើ ១៤ ប្រភេទកីឡា។

លោក យានគី ស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាទទួលបានការអនុញ្ញាតពីលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រៀបចំ
វគ្គសិក្ខាសាលារយៈពេល ៣ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ លើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ដែលមានសិក្ខាកាមជាបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី៨៩ នាក់លើ ១៤ ប្រភេទកីឡា ។
កម្ពុជា បានបញ្ជូនប្រភេទកីឡាចូលរួមប្រកួត ចំនួន ១៤ ប្រភេទកីឡា កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាប្រដាល់សកល កីឡាជីជីតស៊ូ កីឡាយូដូ កីឡាការ៉ាតេ កីឡាតេក្វាន់ដូ WT កីឡាទ្រីយ៉ាត្លង កីឡាចំបាប់ កីឡា E-Sports កីឡាបាល់ទាត់លើតុ កីឡាគុនចម្រុះ កីឡាទូកក្តោង និងកីឡាប្រភេទកីឡាសូហ្វតិន្នីស ។ ប្រតិភូដឹកនាំកីឡា ចំនួន ២៥នាក់ កីឡាករ ៣៩នាក់ កីឡាការិនី ២០នាក់ ចំនួន ៥៩នាក់ គ្រូបង្វឹក ២១នាក់ ចំនួន ២១នាក់ សរុបចំនួន ១០៦នាក់។ ការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅ ទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌”មានសារសំខាន់ សម្រាប់គ្រូបង្វឹក ជំនួយ កីឡាករ-កីឡាការិនី ដោយទទួលបានចំណេះដឹង បទពិសោធន៍ថ្មី ពីវគ្គសិក្ខាសាលានេះ ទៅដឹកនាំកីឡាករ-កីឡាការិនី ចូលរួមប្រកួតដោយFair Play ប្រការដោយសុវត្ថិភាព ជាពិសេសដណ្តើម មេដាយជូនជាតិ ។ ជាពិសេសកីឡាករ-កីឡាការិនីទំាងអស់ត្រូវចូលរួមការប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុនត្រូវចាំថា រដ្ឋាភិបាលកម្ពុជា តែងតែលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីរហូត ហើយការលើកទឹកចិត្តនេះ ជាការផ្តល់ថាមពលពីក្រោយសម្រាប់ក្រុមអត្តពលិកកម្ពុជាដែលចេញដំណើរចូលរួម ការប្រកួតកម្រិតអន្តរជាតិ ។ លោកបានអំពាវនាវ ឲ្យកីឡាករ-កីឡាការិនីទំាង ១៤ ប្រភេទកីឡា ត្រូវតែរក្សាសុខភាព ឲ្យបានល្អមុនចេញប្រកួត ពិសេសការទទួលទានអាហារ ត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឲ្យប៉ះពាល់ដល់សុខភាព និងបញ្ហាផ្សេងៗ ៕





