កីឡា

កីឡាករ Karim Benzema ចាកចេញពីអារ៉ាប៊ីសាអូឌីត នាំយកទឹកប្រាក់ជាង ៦០០ លានដុល្លារ បន្ទាប់ពីលេងរយៈ ៣ ឆ្នាំ

អារ៉ាប៊ីសាអូឌីត ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ឆ្នើម របស់ក្រុម Real Madrid គឺកីឡាករ Karim Benzema បានចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីតក្នុងវ័យ ៣៨ ឆ្នាំ បន្ទាប់ពីរកចំណូលបានយ៉ាងច្រើន ក្នុងអំឡុងពេលលេងឲ្យក្លឹបកំពូលៗ នៅទីនោះ។

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា កីឡាករ Benzema រកចំណូលបានប្រហែល ១០៤ លានដុល្លារអាមេរិក ឆ្នាំ ២០២៦ ជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងបញ្ជី អត្តពលិកដែលមានប្រាក់ខែខ្ពស់បំផុតលើពិភពលោក។ តួលេខនេះរួមបញ្ចូល ទាំងប្រាក់ខែ និងប្រាក់ចំណូលរបស់គាត់ ពីប្រភពក្រៅពីបាល់ទាត់។

នេះមិនមែនជាលើកទីមួយទេ ដែលខ្សែប្រយុទ្ធជនជាតិបារាំងរូបនេះ បានបង្ហាញខ្លួនក្នុងចំណោមកីឡាករ បាល់ទាត់រកចំណូលបានច្រើនជាងគេ។ នៅឆ្នាំ ២០២៥ Forbes ក៏បានប៉ាន់ប្រមាណប្រាក់ចំណូលប្រចាំឆ្នាំរបស់គាត់ថា មានចំនួន ១០៤ លានដុល្លារ ដែលភាគច្រើនបានមកពីកិច្ចសន្យារបស់គាត់ជាមួយ Al Ittihad រួមជាមួយនឹងការបណ្តាក់ទុនពាណិជ្ជកម្ម។

ESPN បានចេញផ្សាយថា កីឡាករ Benzema បានចូលរួមជាមួយ Al Ittihad ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានជោគជ័យ យ៉ាងខ្លាំងក្នុងរយៈពេល ១៤ រដូវកាលជាមួយ Real Madrid។ លោកត្រូវបានផ្តល់ ជូនកិច្ចសន្យារយៈពេល២ឆ្នាំមានតម្លៃជាង ៤៦៤ លានដុល្លារ ទោះបីជាការបំបែកពិត ប្រាកដនៃកិច្ចសន្យានេះមិនត្រូវបានបង្ហាញក៏ដោយ។

នៅដើមឆ្នាំ ២០២៦ ខ្សែប្រយុទ្ធចាស់វស្សារូបនេះបានផ្លាស់ទៅក្លឹបគូប្រជែង Al Hilal ក្នុងការផ្ទេរដោយឥតគិតថ្លៃ ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ១៨ ខែ។ ភាគីទាំង២បានព្រមព្រៀងគ្នាចែកផ្លូវគ្នា បន្ទាប់ពីរយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ។ ក្នុងអំឡុងពេលស្នាក់នៅរយៈពេលខ្លីរបស់លោកនៅក្លឹប Benzema រកបាន ១០ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៥ ដងក្នុងការបង្ហាញខ្លួន ១៦ លើក៕

Most Popular

To Top