កីឡា

កីឡាករបាល់ទាត់ឆ្នើម ២ រូប កីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi លេងជាមួយគ្នា ក្នុងក្រុមតែមួយ

អាហ្សង់ទីន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកនឹងមានឱកាសដ៏កម្រ និងទំនងជាលើកចុងក្រោយក្នុងការឃើញកីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi លេងជាមួយគ្នា បន្ទាប់ពីកីឡាករបាល់ទាត់ឆ្នើមទាំង២ រូបបានយល់ព្រមចូលរួម ក្នុងការប្រកួតលាគ្នារបស់ Carlos Tevez នៅខែធ្នូ។

នេះបើយោងតាមរបាយការណ៍ របស់ Goal ថា បទសម្ភាសន៍ជាមួយសារព័ត៌មានអាហ្សង់ទីននៅថ្ងៃទី ៧ ខែកញ្ញា Tevez បានបញ្ជាក់ថា កីឡាករបាល់ទាត់ឆ្នើមទាំង២រូប បានយល់ព្រមលេងក្នុងក្រុមតែមួយក្នុងអំឡុង ពេលការប្រកួតលាគ្នាក្នុងអាជីពរបស់គាត់នៅពហុកីឡដ្ឋាន La Bombonera ក្នុងទីក្រុង Buenos Aires ។

កីឡាករវ័យ ៤២ ឆ្នាំរូបនេះបានចូលនិវត្តន៍ កាលខែមិថុនា ឆ្នាំ ២០២២ ប៉ុន្តែបានរង់ចាំពេលវេលាត្រឹមត្រូវ ដើម្បីអញ្ជើញមិត្តភក្តិជិតស្និទ្ធ របស់លោកឲ្យចូលរួម ក្នុងការប្រកួតលាគ្នាជាផ្លូវការ ។

Tevez បាននិយាយក្នុងបទសម្ភាសន៍ ខ្ញុំតែងតែស្រមៃចង់ឃើញលោក Cristiano និងលោក Leo លេងក្នុងក្រុមតែមួយ ពួកគេជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេល ។ ខ្ញុំបានទាក់ទងជាមួយពួកគេ ជាពិសេស លោក Cristiano ។ ខ្ញុំបានប្រាប់គាត់ថា លោក Cristiano ខ្ញុំចង់ឲ្យអ្នក និងលោក Messi ស្ថិតក្នុងក្រុមតែមួយ នៃការប្រកួតលាគ្នារបស់ខ្ញុំ ។ ដូច្នេះពិភពលោកទាំងមូល អាចឃើញពីមន្តអាគមនេះម្តង និងសម្រាប់ទាំងអស់គ្នា ។ គាត់បានបន្តថា គាត់នឹងនៅទីនោះ ការបញ្ចុះបញ្ចូល Leo ក៏មិនពិបាកដែ ពួកគេទាំងពីរយល់ស្រប ខ្ញុំពិតជារំភើបណាស់។ ការប្រកួតនេះនឹងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ។

ការរំពឹងទុករបស់លោក Ronaldo និងលោក Messi ក្នុងការលេងក្នុងក្រុមតែមួយបានបង្កើតការចាប់អារម្មណ៍ទូទាំងពិភពលោក ដោយបណ្តាញទូរទស្សន៍អាហ្សង់ទីន TyC Sports បានហៅវាថា ជាពេលវេលាដ៏អស្ចារ្យសម្រាប់កីឡានេះ។ ថ្មីៗនេះ Messi បានប្រកាសចូលនិវត្តន៍ ជាផ្លូវការពីបាល់ទាត់អន្តរជាតិ ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីការស្លាប់របស់ឪពុករបស់គាត់ ក៏បានដើរតួនាទីយ៉ាងសំខាន់ជាភ្នាក់ងាររបស់គាត់ផងដែរ។

ការប្រកួតនៅទូទាំងលីគអាហ្សង់ទីន ទាំងអស់ត្រូវបានផ្អាកនៅម៉ោង ១០ នាទីនៅថ្ងៃទី ៧ ខែកញ្ញា ដើម្បីជាកិត្តិយសដល់កីឡាករវ័យ ៣៩ ឆ្នាំរូបនេះ ចំពោះការរួមចំណែករបស់គាត់ ក្នុងរយៈពេល ២១ ឆ្នាំកន្លងមក។

លោក Ronaldo អាយុ ៤១ ឆ្នាំ នៅតែបន្តរក្សាជម្រើសរបស់គាត់ឱ្យបើកចំហ ហើយមិនបានប្រកាសចូលនិវត្តន៍ ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ទេ ខណៈពេលដែលកំពុងលេងឱ្យ Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ៕

Most Popular

To Top