អង់គ្លេស៖ សារព័ត៌មាន ESPN នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអោយដឹងថា កីឡាករ Erling Haaland ខ្សែប្រយុទ្ធរបស់ Manchester City កំពុងក្លាយជាតារាដ៏មានឥទ្ធិពលមួយរូបរបស់ Premier League បន្ទាប់ពី World Cup និងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
ប្រជាប្រិយភាពរបស់ Haaland បានកើនឡើងយ៉ាងខ្លាំងលើបណ្តាញសង្គម ដោយអ្នកតាមដាន Instagram របស់គេកើនពី 40.6 លាននាក់ ដល់ 72.7 លាននាក់ ក្នុងរដូវក្តៅនេះ ។ ការបង្ហាញខ្លួន និងសកម្មភាពផ្សេងៗ របស់គេក៏ទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។
ទន្ទឹមនឹងការចាកចេញរបស់តារាឆ្នើមមួយចំនួនដូចជា Mohamed Salah និង Son Heung-min Haaland កាន់តែត្រូវបានមើលឃើញថា ជាមុខមាត់ ដ៏សំខាន់មួយរបស់ Premier League និងជាកីឡាករដែលអាចទាក់ទាញ អ្នកគាំទ្រជំនាន់ថ្មីតាមរយៈបណ្តាញសង្គម និងពិភពបាល់ទាត់ទំនើប។
ប្រែសម្រួល៖ គីរី
