បារាំង៖ សហព័ន្ធបាល់ទាត់បារាំង (FFF) បានដកការគាំទ្ររបស់ខ្លួនចំពោះប្រធាន FIFA លោក Gianni Infantino ដោយជំរុញឱ្យមានការពិគ្រោះយោបល់ និងកំណែទម្រង់ដ៏ទូលំទូលាយលើរបៀបគ្រប់គ្រងស្ថាប័នបាល់ទាត់ពិភពលោក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC Sport នៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៦។
FFF បានក្លាយជាសមាគមបាល់ទាត់ជាតិទី៥ បន្ទាប់ពីអង់គ្លេស អ៊ីតាលី សាធារណរដ្ឋអៀរឡង់ និងស្កុតឡែន ដែលដកការគាំទ្រ Infantino ជុំវិញផែនការដែលលោកបានលុបចោល ក្នុងការលក់ភាគហ៊ុនក្នុងការប្រកួតរបស់ FIFA រួមទាំង World Cup ទៅឱ្យវិនិយោគិនឯកជន។
FFF បានបញ្ជាក់ថា ទោះបី Infantino បោះបង់ផែនការនេះក៏ដោយ ក៏បញ្ហាអភិបាលកិច្ចរបស់ FIFA មិនទាន់ត្រូវបានដោះស្រាយឡើយ។ សហព័ន្ធបារាំងនឹងពិគ្រោះយោបល់ជាមួយសហព័ន្ធទ្វីប សមាគមបាល់ទាត់ជាតិ កីឡាករ អ្នកគាំទ្រ និងអ្នកជំនាញ ដើម្បីរៀបចំសំណើកំណែទម្រង់ ដែលមានគោលដៅបង្កើនតម្លាភាព ស្តារទំនុកចិត្ត និងធានាឯករាជ្យភាពរបស់ FIFA។
ទោះមានការបាត់បង់ការគាំទ្រពីសហព័ន្ធជាច្រើនក៏ដោយ FIFA បានបញ្ជាក់ថា Infantino នឹងឈរឈ្មោះសម្រាប់អាណត្តិទី៤ ក្នុងការបោះឆ្នោតជ្រើសរើសប្រធាន FIFA នៅខែមីនា។
ប្រែសម្រួល៖ គីរី
