កីឡា

Real Madrid ត្រៀមកុងត្រាថ្មីធំ មួយសម្រាប់ Bellingham រហូតដល់ឆ្នាំ២០៣១

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Real Madrid បានកំពុងចាប់ផ្តើមពិភាក្សាដើម្បីធានាកុងត្រាកីឡាករ
សំខាន់ Jude Bellingham ឲ្យបានរយៈពេលយូរជាងមុន។

ប្រភពដដែលបានសរសេរថាកុងត្រាដែលជាផែនការរបស់ក្លឹប Real Madrid គឺនឹងធ្វើឡើងរហូតទៅដល់ឆ្នាំ២០៣១ដែលមានន័យថាប្រាក់កម្រៃ
របស់កីឡាករនឹងអាចទទួលបានច្រើនជាងបច្ចុប្បន្ន។

គួរឲ្យដឹងដែរថាកុងត្រារបស់ Bellingham បច្ចុប្បន្នមានសុពលភាពរហូត ដល់ឆ្នាំ២០២៩ខណៈដែលក្លឹបកំពុងធ្វើការលើកុងត្រារបស់កីឡាករ Vinicius Jr.
និង Kylian Mbappe​ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top