កណ្តាល ៖ អាកាសយានដ្ឋានអន្តរជាតិ តេជោ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ុក សិទ្ធិជាតិ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកគណៈប្រភូតិកីឡាកម្ពុជាចំនួន ១៤ ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាទ្វីបអាស៊ី លើកទី២០ ឆ្នាំ២០២៦ (the 20th Asian Games 2026) នៅទីក្រុង Nagoya ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។

ក្នុងឱកាសរួមដំណើរទៅកាន់ប្រទេសជប៉ុននាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក៏ដោយមាន លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា និងគ្រូបង្វឹក និងអត្ដពលិក រួមមានគុនចម្រុះ ទ្រីយ៉ាត្លុង ការ៉ាតេ និងហែលទឹកចំនួន ៣៣ រូប។

កម្ពុជាបានបញ្ជូនប្រភេទកីឡាចូលរួមប្រកួត ចំនួន ១៤ ប្រភេទកីឡា កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាប្រដាល់សកល កីឡាជីជីតស៊ូ កីឡាយូដូ កីឡាការ៉ាតេ កីឡាតេក្វាន់ដូ WT កីឡាទ្រីយ៉ាត្លង កីឡាចំបាប់ កីឡា E-Sports កីឡាបាល់ទាត់លើតុ កីឡាគុនចម្រុះ កីឡាទូកក្តោង និងកីឡាប្រភេទកីឡាសូហ្វតិន្នីស ។ ប្រតិភូដឹកនាំកីឡា ចំនួន ២៥នាក់ កីឡាករ ៣៩នាក់ កីឡាការិនី ២០នាក់ ចំនួន ៥៩នាក់ គ្រូបង្វឹក ២១នាក់ ចំនួន ២១នាក់ សរុបចំនួន ១០៦នាក់។ ការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅ ទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ៕






