សិល្បៈ និង កម្សាន្ត

ការរិះគន់យ៉ាងខ្លាំង លើបណ្តាញសង្គមពាក់ព័ន្ធ នឹងតារាចម្រៀងនាង Wonyoung (ក្រុម IVE) បង្កឲ្យមានប្រតិកម្មតបតវិញ

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការរិះគន់ដែលរីករាលដាលយ៉ាងខ្លាំង លើបណ្តាញសង្គមពាក់ព័ន្ធនឹងបុគ្គលិក លក្ខណៈរបស់តារាចម្រៀង Wonyoung សមាជិកក្រុម IVE បានបង្កឲ្យមានប្រតិកម្មតបតយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ដែលព្យាយាមការពារនាងពីការវាយប្រហារដោយពាក្យសម្តីអាក្រក់។

មានការបង្ហោះសារមួយនៅលើបណ្តាញសង្គម Twitter ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអះអាងថា នាង Yujin (សមាជិកក្រុម IVE) បានវាយបក ឬរិះគន់ចំៗទៅលើចរិត លក្ខណៈរបស់នាង Wonyoung ត្រូវគេចាត់ទុកថា ជាប្រភេទមនុស្សដែលចូលចិត្តធ្វើខ្លួន ឲ្យលេចធ្លោដើម្បីទាក់ទាញចំណាប់អារម្មណ៍។

ការបញ្ចេញមតិ អ្នកលេងអ៊ីនធើណេតបានប្រតិកម្មតបតចំពោះការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះ និងរិះគន់បុគ្គលិកលក្ខណៈរបស់នាង Wonyoung ដោយពួកគេយល់ឃើញថា ការវាយប្រហារនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរិះគន់ថ្មីៗលើ Giselle (សមាជិកក្រុម aespa)។

ម្ចាស់គណនីដដែលនោះ ក៏បានចែករម្លែកវីដេអូមួយទៀតដោយចោទប្រកាន់ថា តារាចម្រៀង នាង Wonyoung មិនមែនជាមនុស្សស្រីដែលចូលចិត្តគាំទ្រ ឬរាប់អានមិត្តភក្តិស្រីៗគ្នាឯងនោះទេ ដោយផ្អែកលើប្រតិកម្មរបស់នាងចំពោះក្រុម KISS OF LIFE ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណិតបានចេញមុខការពារ Wonyoung ម្តងទៀត ដោយចែករម្លែកវីដេអូផ្សេងទៀតពីព្រឹត្តិការណ៍នោះ បង្ហាញពីភាពស្និទ្ធស្នាល និងការស្រឡាញ់រាប់អានរបស់នាងចំពោះសមាជិកក្រុមឈ្មោះ Leeseo។ ពួកគេក៏យល់ឃើញថា ម្ចាស់គណនីនោះហាក់ដូចជាព្យាយាមទាញចំណាប់អារម្មណ៍មកលើសមាជិកក្រុម IVE រូបនេះ ដើម្បីធ្វើឲ្យនាងក្លាយជាគោលដៅនៃការស្អប់ខ្ពើម៕

Most Popular

To Top