សិល្បៈ និង កម្សាន្ត

.នាង Lisa សមាជិកក្រុម BLACKPINK រងការរិះគន់ដោយសាររឿងអាស្រូវ វះកាត់កែច្រមុះ អំឡុងពេលបង្ហាញខ្លួនថ្មីៗនេះ

តារាចម្រៀង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Lisa សមាជិកក្រុមតារាចម្រៀងនារី តារាចម្រៀង BLACKPINK បានរងការរិះគន់យ៉ាងខ្លាំងបំផុត និងអាក្រក់ៗជុំវិញការសង្ស័យថានាងបានធ្វ់ការវះកាត់កែច្រមុះ អំឡុងពេលដែលនាងបានបង្ហាញខ្លួនជាសាធារណៈថ្មីៗនេះ។

រូបភាពរបស់នាង Lisa ពីការបង្ហាញខ្លួននោះត្រូវបានគេចែករម្លែកនៅលើបណ្តាញសង្គម ហើយចំណុចបញ្ចេញមតិនាង Lisa បានរងការរិះគន់យ៉ាងចាស់ដៃចំពោះការសង្ស័យថា បានកែច្រមុះរបស់នាង ។

ខណៈពេលដែលអ្នកខ្លះមានអារម្មណ៍សោកស្តាយពិតប្រាកដដែលតារារូបនេះបានផ្លាស់ប្តូររូបរាងច្រមុះរបស់នាង ក៏មានអ្នកខ្លះទៀតបានបង្ហាញប្រតិកម្មតាមអនឡាញក្នុងលក្ខណៈអាក្រក់ និងមានចេតនាមិនល្អផងដែរ៕

Most Popular

To Top