សុខភាព និង ផ្លូវភេទ

ទម្លាប់ងាយៗត្រឹម ៣០ វិនាទី ដែលអាចជួយ លើកកម្ពស់អារម្មណ៍ និងសុខុមាលភាពផ្លូវចិត្តរបស់អ្នក

​បរទេស ៖ ការថែទាំសុខភាពផ្លូវចិត្តក្នុងសម័យទំនើប ជារឿយៗតែងផ្សារភ្ជាប់ទៅនឹងសកម្មភាព ដែលស៊ីពេលច្រើន ដូចជាការក្រោកតាំងពីម៉ោង ៥ ព្រឹកដើម្បីធ្វើសមាធិ ឬការហែលទឹកក្នុងរដូវរងាដ៏ត្រជាក់ស្រេបជាដើម។ ក៏ប៉ុន្តែ ការសិក្សាស្រាវជ្រាវ ជាច្រើនបានបង្ហាញថា ការថែទាំផ្លូវចិត្តមិនចាំបាច់ ស្មុគស្មាញបែបនេះជានិច្ចនោះទេ ។

ផ្ទុយទៅវិញ សកម្មភាពខ្លីៗ និងសាមញ្ញមួយចំនួន ក៏មានភស្តុតាងវិទ្យាសាស្ត្រកាន់តែច្រើនឡើងបញ្ជាក់ថា អាចជួយកែលម្អអារម្មណ៍ លើកកម្ពស់សុខុមាលភាព និងបង្កើនថាមពលរាងកាយបានយ៉ាងមានប្រសិទ្ធភាព នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

​ប្រសិនបើអ្នកកំពុងមានអារម្មណ៍តានតឹង ឬលិចលង់ដោយសម្ពាធការងារ ការអនុវត្ត «ការអនុវត្តខ្នាតតូច» (Micropractices) គឺជាជម្រើសដ៏ល្អមួយដើម្បីស្តារថាមពលឡើងវិញ។

អ្នកឆ្លើយឆ្លងព័ត៌មានផ្នែកសុខភាព លោកស្រី Melissa Hogenboom បានចែករំលែក នូវបទពិសោធន៍ផ្ទាល់ អំឡុងពេលធ្វើកិច្ចសន្ទនា តាមវីដេអូជាមួយអ្នកស្រាវជ្រាវ Natalie Van der Wal មកពីសាកលវិទ្យាល័យបច្ចេកវិទ្យា Delft (Delft University of Technology) ក្នុងប្រទេសហូឡង់។ អ្នកស្រីបានចូលរួមក្នុងវគ្គខ្លីមួយនៃ «យូហ្គាសើច» ដែលបានធ្វើឱ្យអ្នកស្រីសើចស្ទើរតែមិនឈប់ រហូតដល់ចុកពោះ និងរួញមុខ។

​អ្នកស្រាវជ្រាវ Van der Wal បានពន្យល់ថា លំហាត់នេះស្រដៀងនឹងយូហ្គាបុរាណដែរ ដោយចាប់ផ្តើមពីការដកដង្ហើម បន្ទាប់មកអ្នកចូលរួមត្រូវបានណែនាំឱ្យបញ្ចេញសំណើចសិប្បនិម្មិត (សើចក្លែងក្លាយ)។ ប៉ុន្តែមួយសន្ទុះក្រោយមក សំណើចសិប្បនិម្មិតនោះនឹងប្រែជាសំណើចពិតប្រាកដដោយឯកឯង ដែលជួយសម្រាលភាពតានតឹងបានយ៉ាងលឿន។

លោក Eli Susman អ្នកនិពន្ធសៀវភៅ Micropractice បានលើកឡើងថា ការអនុវត្តលំហាត់ចិត្តសាស្ត្រមួយចំនួន មិនទាមទារពេលវេលាច្រើននោះទេ ពោលគឺប្រើពេលត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ។ សកម្មភាពរហ័សទាំងនេះត្រូវបានហៅថា «Micropractices» ដែលជាទម្លាប់ខ្នាតតូច ងាយស្រួលធ្វើ និងអាចអនុវត្តបានភ្លាមៗនៅគ្រប់ទីកន្លែង ដើម្បីជួយឱ្យអារម្មណ៍

ប្រែសម្រួល៖ គីរី

Most Popular

To Top