កីឡា

សហព័ន្ធកីឡាហាប់គីដូកម្ពុជា ប្រឡងដំឡើងខ្សែក្រវាត់ និងលិខតបញ្ជាក់ខ្សែក្រវាត់ខ្មៅ ដល់កីឡាករ-កីឡាការិនី ៤៧ នាក់

ភ្នំពេញ៖សហព័ន្ធកីឡាហាប់គីដូកម្ពុជានាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំប្រឡងដំឡើងខ្សែក្រវាត់ និងលិខតបញ្ជាក់ខ្សែក្រវាត់ខ្មៅដល់កីឡាករ-កីឡាការិនីកីឡាហាប់គីដូ ៤៧ នាក់ ក្លឹបហាប់គីដូអូឡាំពិក ក្លឹបហាប់គីដូឥន្រ្ទីយ៍ សមាគមកីឡាហាប់គីដូក្រសួងមហាផ្ទៃ ក្លឹបម៉ាស្ទ័រសេង ងក្លឹបធីណាហាប់គីដូនៅសាលហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និង ជាគ្រូបង្វឹកបាននិយាយថា ការខិតខំប្រឹងប្រែង ហ្វឹកហាត់ របស់ក្រុមកីឡាករ-កីឡាការិនី ដែលបានចូលរួមវគ្គបណ្តុះបណ្តាល បច្ចេកទេសកីឡាហាប់គីដូ នៃកម្រិតនីមួយៗបានបញ្ចប់ទៅតាមកាលកំណត់ ហើយសិស្សគុនឆ្លង កាត់ការហ្វឹកហាត់រយៈពេលជាច្រើនខែ ត្រូវប្រឡងដំឡើងខ្សែក្រវាត់ និងលិខតបញ្ជាក់ខ្សែក្រវាត់ខ្មៅដល់កីឡាករ-កីឡាការិនី ៤៧ នាក់ ក្នុងនោះកីឡាការិនី ២០ នាក់ និងកីឡាករចំនួន២៧ នាក់ ។

លោកអគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹក បានបន្តថា សម្រាប់ការប្រឡងលិខិតបញ្ជាក់មានចំនួន ៥ នាក់ និងប្រឡងវិញ្ញាបនបត្រមានចំនួន ១១ នាក់ និងប្រឡងសញ្ញាបត្រខ្មៅមានចំនួន៩នាក់។បញ្ជីអ្នកប្រឡង
លិខិតបញ្ជាក់ ៖កីឡាករ យ៉េង វិរ: និង កីឡាករ ទូច សុបញ្ញា ។ ប្រឡងវិញ្ញាបនបត្រ ដូចជា កីឡាករ យិត សិង្ហ វិស្សុត
កីឡាការិនី សួស សន្យា កីឡាការិនី រឿន ស្រីនាង កីឡាករ តុំ បញ្ញារាជ កីឡាការិនី សួស នភា កីឡាករ លន់ សុមេធា
កីឡាការិនី លឹមសុខានីយ៉ា សាមេនថា កីឡាការិនី លន់ សុពិមាន កីឡាការិនី ហេង ចិន្តាមណី កីឡាករ គួយ កិត្យមុនី
និងកីឡាការិនី រឿន ស្រីម៉ុច។

លោក គង់ ចាន់ធីណា បានបន្ថែមថា ការប្រឡងសញ្ញាបត្រខ្មៅរួមមានកីឡាករ ហ៊ីង បញ្ញបុត្ត កីឡាករ អី ពុទ្ធិឫទ្ធិ
កីឡាករ ហ៊ីង មានហេង កីឡាករ អ៊ី មិងថាង កីឡាករ អ៊ី មុយ ងន់ កីឡាករ ណារ៉ុន លីវឌ្ឍន: កីឡាករ គឹម រតន៍មុនី កីឡាការិនី អ៊ី អ៊ិងហ្វុង និងកីឡាការិនី អ៊ី មាណាវត្តី ។ ការប្រឡងឡើងខ្សែក្រវាត់ពណ៌ស មាន ៤ នាក់គឺ កីឡាករ ៣នាក់ និងកីឡាការិនី ១ នាក់។ ប្រឡងខ្សែក្រវាត់ពណ៏ទឹកក្រូច ៤ នាក់ កីឡាករ ៣ នាក់ និងកីឡាការិនី១នាក់ ហើយខ្សែក្រវាត់ពណ៏ក្រហម ១៤ នាក់ក្នុងនោះកីឡាករ ៦ នាក់ និងកីឡាការិនី ៨ នាក់៕

Most Popular

To Top