កណ្តាល៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ម្ចាស់មេដាយមាស មេដាយប្រាក់ និងមេដាសំរិទ្ធ បានត្រឡប់មកដល់ មាតុភូមិវិញ ក្រោយបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯក “ INTERNATIONAL TAIJI OPEN CHAMPIONSHIP-Piala Bergilir Gubernur Utara 2026” នៅប្រទេសឥណ្ឌូនេស៊ី ខេត្តស៊ូម៉ាត្រាខាងជើង ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសអញ្ជើញមាតុភូមិវិញនាយប់ថ្ងៃ២៩ កញ្ញា ដោយមានការទទួលស្វាគមន៍ពីសំណាក់លោ សុខ គីមសេង អនុប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា និងជាប្រធានសមាគមកីឡាវូស៊ូ តំណាឲ្យលោកឧកញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា និងក្រសួមហាផ្ទៃ និងលោក សែត វណ្ណាសិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវូស៊ូកម្ពុជា និងប្រធានប្រតិភូ បានប្រាប់ពីឥណ្ឌូនេស៊ីឲ្យដឹងថា កីឡាការិនី៦ នាក់ ក្រោម១៧ ឆ្នាំ ២ នាក់ និងវ័យចាស់៤នាក់ ចូលរួមប្រកួតកីឡាវូស៊ូ វិញ្ញាសាថៃជិឈាន ( សម្តែង ) ជាលទ្ធផលបច្ចេកទេស ទទួលបានមេដាយសរុបចំនួន ៦ គ្រឿង រួមមាន មេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និង ៣ មេដាយសំរឹទ្ធិ ៣ គ្រឿងសម្រាប់ការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកកម្រិតអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវូស៊ូកម្ពុជា និងប្រធានប្រតិភូ បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវូស៊ូកម្ពុជាបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាការិនីកីឡាវូស៊ូ ចំនួន៨ នាក់ ទៅចូលរួមដោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាវូស៊ូកម្ពុជាសម្រេចបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាការិនី នៃសហព័ន្ធកីឡាវស៊ូកម្ពុជាចំនួន ៨ នាក់ ចូលរួមការប្រកួត INTERNATIONAL TAIJI OPEN CHAMPIONSHIP-Piala Bergilir Gubernur Utara 2026 លើប្រភេទវិញ្ញាសាវិញ្ញាសាថៃជិឈាន ( សម្តែង )។

លោកអគ្គលេខាធិការ បានបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក និងកីឡាការិនីកីឡាវូស៊ូ ចំនួន៨ នាក់ រួមមានរូបលោក ជាប្រធានប្រតិភូ លោក ម៉ៅ មុយចន្ថាឫទ្ធិ គ្រូបង្វឹក កីឡាការិនី សេង សុភា កីឡាការិនីសហព័ន្ធ កីឡាការិនី ស៊ុនឆវី កីឡាការិនីសហព័ន្ធ កីឡាការិនី ណៃ ស៊ីម កីឡាការិនីសហព័ន្ធ កីឡាការិនី ស៊ុន យីន កីឡាការិនីសហព័ន្ធ កីឡាការិនី ជា ស្រីមុំ កីឡាការិនីសហព័ន្ធ និងកីឡាការិនី ឈ ខេង កីឡាការិនីសហព័ន្ធ។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវូស៊ូកម្ពុជា និង ប្រធានប្រតិភូ បានបន្ថែមថា ការប្រកួតខាងលើនេះ មានសារសំខាន់ណាស់សហព័ន្ធ និងកីឡាការិនីប្រភេទវិញ្ញាសាវិញ្ញាសាថៃជិឈាន ( សម្តែង ) ក្នុងការស្ទាប់ស្ទង់សមត្ថភាព និងបច្ចេកទេស របស់កីឡាការិនីវូស៊ូកម្ពុជា បន្ទាប់ពីពួកគាត់ធ្វើការហ្វឹកហាត់ យ៉ាសកម្មរៀងរាល់ថ្ងៃ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា៕






