បរទេស៖ តារាសម្ដែងជើងចាស់ និងជាម្ចាស់ពានរង្វាន់អូស្ការ អ្នកស្រី Tilda Swinton បានប្រកាសពីការត្រៀមចេញផ្សាយសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួន (Memoir) ជាលើកដំបូង ដែលមានចំណងជើងថា «Material Evidence» នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Repoter ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
អ្វីដែលធ្វើឱ្យសៀវភៅនេះមានភាពលេចធ្លោ និងខុសប្លែកពីសៀវភៅជីវប្រវត្តិរបស់តារាល្បីៗទូទៅនោះគឺ អ្នកស្រីនឹងមិនសរសេររៀបរាប់ពីប្រវត្តិជីវិតតាមលំដាប់លំដោយពេលវេលា ពីកុមារភាពរហូតដល់ទទួលបានភាពល្បីល្បាញនោះទេ។ ផ្ទុយទៅវិញ តារាសម្ដែងរូបនេះបានជ្រើសរើសការនិទានរឿងរ៉ាវជីវិតរបស់ខ្លួនតាមរយៈ “វត្ថុ” ផ្សេងៗ។
សៀវភៅ «Material Evidence» នឹងប្រើប្រាស់វត្ថុនានាដូចជា អាវយឺត (Sweatshirt) រូបថត សំបុត្រ រ៉ូប និងជើងឈើសិប្បនិម្មិត ជាដើម ដើម្បីជាចំណុចចាប់ផ្ដើមក្នុងការរំលឹកអនុស្សាវរីយ៍ និងសាច់រឿងនីមួយៗរបស់គាត់។ អ្នកស្រី Swinton បានរៀបរាប់អំពីសៀវភៅនេះថា វាគឺជា “សៀវភៅដែលនិយាយពីការចង់ដឹងចង់ឃើញ” និងប្រៀបបានទៅនឹង “ស្នាមកម្ទេចនំប៉័ងដែលបន្សល់ទុកជាផ្លូវនៅក្នុងព្រៃ”។ អ្នកស្រីសង្ឃឹមថា សៀវភៅនេះនឹងជំរុញឱ្យអ្នកអានទទួលបាននូវថាមពល និងចេះតម្លៃនៃការផ្លាស់ប្តូរក្នុងជីវិត។
សៀវភៅនេះត្រូវបានកំណត់កាលវិភាគចេញផ្សាយជាសកលនៅរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២៨ ខាងមុខ (ប្រហែលខែកញ្ញា-វិច្ឆិកា ឆ្នាំ២០២៨)។
គ្រឹះស្ថានបោះពុម្ព សៀវភៅនេះនឹងបោះពុម្ពផ្សាយដោយគ្រឹះស្ថាន Canongate សម្រាប់ចក្រភពអង់គ្លេស និងគ្រឹះស្ថាន Farrar, Straus and Giroux (FSG) សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
ការជ្រើសរើសរបៀបនិពន្ធដ៏កម្រនេះ ត្រូវបានអ្នកជំនាញមើលឃើញថា គឺពិតជាស័ក្តិសមបំផុតទៅនឹងអត្តចរិត និងស្ទីលរបស់ Swinton ដែលតែងតែមានភាពបត់បែនខ្ពស់ និងផ្លាស់ប្តូរអត្តសញ្ញាណប្លែកៗជាច្រើនរាប់មិនអស់នៅក្នុងពិភពភាពយន្តកន្លងមក។
ប្រែសម្រួល៖ គីរី
