កីឡា

កីឡាការិនីការ៉ាតេ ជម្រើសជាតិកម្ពុជា វ៉ាន់ ចរិយា បានរក្សាកិត្តិនាមកីឡាការ៉ាតេតេលើឆាកអន្តរជាតិ បន្ទាប់ពីនាងឈ្នះមេដាយសំរឹទ្ធិ Asian Games នៅជប៉ុន

ភ្នំពេញ៖ ម្ចាស់មេដាយសំរិទ្ធ គឺកីឡាការិនីការ៉ាតេ ជម្រើសជាតិកម្ពុជា វ៉ាន់ ចរិយា ដែលជាកីឡាការិនីរបស់ក្លឹបការ៉េតេ ហនុមានដែលដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន គឺកីឡាការិនីជើងខ្លាំងមួយរូបរក្សាកិត្តិនាមកីឡាការ៉ាតេតេលើឆាកអន្តរជាតិ ខណៈការប្រកួតកីឡាអាស៊ី (Asian Games) ឆ្នាំ២០២២ ក្រុមកីឡាការិនីការ៉ាតេកម្ពុជាឈ្នះមេដាយសំរឹទ្ធិ១គ្រឿង.

កីឡាការិនីការ៉េតេជម្រើសជាតិកម្ពុជា វ៉ាន់ ចរិយា ទទួលបានមេដាយសំរឹទ្ធិ ១ គ្រឿងលើវិញ្ញាសាប្រយុទ្ធនារី ប្រភេទទម្ងន់ក្រោម ៦១គីឡូក្រាមជាកីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា និងកីឡាការិនីរបស់ក្លឹបការ៉ាតេ ហនុមាន។ កីឡាការិនី វ៉ាន់ ចរិយា បានបង្ហាញមោទកភាពជាតិថា រូបនាងពិតជាមានអារម្មណ៍ រំភើបយ៉ាងខ្លាំង ចំពោះការប្រជែងដណ្តើម បានមេដាយ សំរឹទ្ធិ១គ្រឿងជូនជាតិ ពីព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីប អាស៊ីរៀងរាល់៤ឆ្នាំងម្តងមួយនេះ។

កីឡាការិនី វ៉ាន់ ចរិយា បានលើកឡើងថា កត្តាដែលជំរុញឲ្យនាងអាចឈាន ទៅដណ្តើមបានមេដាយសំរឹទ្ធិជូនជាតិ លើកនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ និងការខិតខំហ្វឹកហាត់ជាប្រចាំ ការជួយជ្រោមជ្រែងពីសំណាក់គ្រូបង្វឹក ព្រមទាំងការលើកទឹកចិត្ត និងការគាំទ្រពីថ្នាក់ដឹកនាំគ្រប់ដំដាប់ថ្នាក់។ កីឡាការិនី វ៉ាន់ ចរិយា បានបន្ថែមថា មេដាយសំរឹទ្ធិ ដែលទទួលបាននេះ គឺជាកម្លាំងចិត្តដ៏សំខាន់មួយ ក្នុងការបន្តខិតខំហ្វឹក ហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានាពេលខាងមុខ ដោយមានគោលដៅដណ្តើមមេដាយ ជូនជាតិបន្ថែមទៀត។

ម្ចាស់មេដាយសំរឹទ្ធិការ៉ាតេរូបនេះរម្លឹកថា កាលពី៤ឆ្នាំមុន ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដូចគ្នា នៅប្រទេស ខ្លួនបានឈ្នះការប្រកួតមួយចំនួន ប៉ុន្តែបានរបូតឱកាសឈានដល់ការប្រជែងមេដាយ ប៉ុន្តែនៅឆ្នាំ២០២៦នេះ ខ្លួនបានដណ្តើមបានមេដាយសំរឹទ្ធិ១គ្រឿង ក្នុងការចូលរួមប្រកួតលើកទី២របស់ខ្លួន ដែលជាការសម្រេច បានលទ្ធផលជោគជ័យជាប្រវត្តិសាស្ត្រជូនជាតិ ក៏ដូចជាក្លឹបការ៉ាតេ ហនុមាន ផងដែរ៕

Most Popular

To Top