ខេត្តកំពត៖ លោក មហំាម៉ាត់ យូណេះ អនុរដ្ឋលេខាធិការតំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាចំបាប់កាច់ដៃ ដែលរៀបចំដោតក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត សហការជាមួយសហព័ន្ធ កីឡាចំបាប់កាច់ដៃកម្ពុជាក្នុងព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតង តំបន់ឆ្នេរ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សក្តានុពលទេសចរណ៍ ម្ហូបអាហារ និងភាពស្រស់ស្អាត នៃតំបន់ឆ្នេរ ក្នុងរដូវកាលបៃតង ”។

នាឱកាសពិធីបិទនោះក៏មានការផ្តល់កិត្តិយសចូលរួមពីលោក វ៉ា គ្រី អនុប្រធានសហព័ន្ធ តំណាងលោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា រួមទាំង លោកអគ្គនាយករង លោកអភិបាលរងក្រុងកំពត និងលោកប្រធានការិយាល័យអប់រំកាយ និងកីឡា ខេត្តកំពត ព្រមទំាងកីឡាករ-កីឡាការិនី១១៥ នាក់ នៅមាត់ព្រែកកំពត ក្រុងកំពត ខេត្តកំពត

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត សហការជាមួយសហព័ន្ធ កីឡាចំបាប់កាច់ដៃកម្ពុជាក្នុងព្រឹត្តិការណ៍ ទេសចរណ៍នៅរដូវកាលបៃតង តំបន់ឆ្នេរ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សក្តានុពលទេសចរណ៍ ម្ហូបអាហារ និងភាពស្រស់ស្អាត នៃតំបន់ឆ្នេរ ក្នុងរដូវកាលបៃតង ”ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។
លោក គង់ សុភាព មន្រី្តបច្ចេកទេសសហព័ន្ធកីឡា ចំបាប់កាច់ដៃកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាចំបាប់កាច់ដៃក្នុងព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតង តំបន់ឆ្នេរ ឆ្នាំ២០២៦ នៅ ខេត្តកំពតមានកីឡាករ-កីឡាការិនីចំនួន ១១៥ នាក់ បានចុះឈ្មោះចូលរួម ក្នុងនោះកីឡាការិនី ចំនួន ៣៥នាក់ច្រើនលើសពីការរំពឹងទុករបស់សហព័ន្ធ។

លោកមន្រី្តបច្ចេកទេសសហព័ន្ធកីឡា ចំបាប់កាច់ដៃកម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡា ចំបាប់កាច់ដៃដើម្បីសន្តិភាព ក្នុងព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សក្តានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាត នៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅមាត់ព្រែកកំពត ក្រុងកំពត ខេត្តកំពត ។

លោកលោក គង់ សុភាព បានបន្តថា ការប្រកួតកីឡា ចំបាប់កាច់ដៃដើម្បីសន្តិភាព ដែលមានវិញ្ញាសា ប្រកួតរួមមាន វិញ្ញាសាឯកត្តជនបុរសប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម (ដៃស្តាំ) វិញ្ញាសាឯកត្តជនបុរសប្រភេទទម្ងន់ក្រោម៦០ គីឡូក្រាម (ដៃស្តាំ) និងវិញ្ញាសាឯកត្តជននារី ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម (ដៃស្តាំ ៕
ដោយ៖លី ភីលីព





