កីឡា

អត្តពលិកការ៉ាតេដូ ៦០ នាក់ចូលរួមសម្តែង ក្នុងកម្មវិធី The 9th Sport Festival 2026 ក្នុងគោលបំណងផ្សព្វផ្សាយ កីឡាការ៉ាតេទៅកាន់សាធារណជន

ភ្នំពេញ៖នាថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦ កីឡាករ-កីឡាការិនីការ៉ាតេដូចំនួន ៦០ នាក់ មកពីក្លិប និងសមាគមចំនួន ៦ ចូលរួមបង្ហាញបច្ចេកទេស ក្នុងកម្មវិធី The 9th Sport Festival 2026 ដែលធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយកីឡាការ៉ាតេទៅកាន់សាធារណជន និងជាផ្ដល់ឱកាសដល់សិស្សានុសិស្សការ៉ាតេដូ បានបង្ហាញបច្ចេកទេសរៀបចំ ដោយហាងលក់សម្ភារកីឡា Decathlon នៅផ្សារទំនើបអ៊ីអន៣។

លោក ឡាច ច័ន្ធតារា ស្ថាបនិកសាលាគុនសុរិយា បានប្រាប់ឲ្យដឹងថា ដោយទទួលការអញ្ជើញពីហាងលក់សម្ភារកីឡា Decathlon ដើម្បីចូលរួមសម្ដែងការ៉ាតេ ក្នុងកម្មវិធីThe 9th Sport Festival 2026 ក្នុងគោលបំណងផ្សព្វផ្សាយ កីឡាការ៉ាតេ ទៅកាន់សាធារណជន ក៏ដូចជាផ្ដល់ឱកាសដល់សិស្សានុសិស្ស​ បានបង្ហាញបច្ចេកទេសននេះ ។ នាពេលសាលាគុនចំនួន ៦ បាននាំកីឡាករ-កីឡាការិនីការ៉ាតេដូចំនួន ៦០ នាក់ចូលរួមសម្តែងនៅផ្សារទំនើបអ៊ីអន៣ ក្នុងការចូលរួមចំណែ កផ្សព្វផ្សាយកីឡាការ៉ាតេកម្ពុជា។

លោកស្ថាបនិកសាលាគុនសុរិយា បានបន្តថា ក្លិប និងសមាគមចំនួន ៦ ក្នុងនោះ សាលាគុនសុរិយា ការ៉ាតេ-ដូ សូតូកង់ សមាគមកីឡាការ៉ាតេដូក្រសួងមហាផ្ទៃ ក្លិបការ៉ាតេស្រ្តី ក្លិបការ៉ាតេ-ដូ អ៊ីអន៣ ក្លិបការ៉ាតកម្ពុជា-ជប៉ុន និងក្លិប ធនធានកីឡាចៅពញ្ញាហុក ៕
ដោយ៖លី ភីលីព

Most Popular

To Top