ព័ត៌មានអន្តរជាតិ

Paramount បញ្ចប់ការទិញយកក្រុមហ៊ុន Warner Bros Discovery ជាស្ថាពរ ក្នុងទំហំទឹកប្រាក់ ៨១ ពាន់លានដុល្លារ

​បរទេស៖ ក្រុមហ៊ុន Paramount ដែលគ្រប់គ្រងដោយក្រុមហ៊ុន Skydance បានប្រកាសពីការបញ្ចប់ជាស្ថាពរ នូវកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយយក្ស Warner Bros. Discovery ក្នុងទំហំទឹកប្រាក់ប្រមាណ ៨១ ពាន់លានដុល្លារអាមេរិក (ឬប្រមាណ ៦១ ពាន់លានផោន) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

​
កិច្ចព្រមព្រៀងនេះបាននាំយកស្ទូឌីយោផលិត ខ្សែភាពយន្តដែលចំណាស់ជាងគេ និងធំបំផុតរបស់សហរដ្ឋអាមេរិកទាំងពីរ ឱ្យមករួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ដែលកែប្រែមុខមាត់ឧស្សាហកម្មហូលីវូដ (Hollywood) ទាំងមូល។

ក្រោយការទិញយក និងរួមបញ្ចូលគ្នានេះ មហាអំណាចប្រព័ន្ធផ្សព្វផ្សាយថ្មីនេះនឹងត្រូវដំណើរការក្រោមឈ្មោះថ្មីថា “Skydance” ដែលនឹងក្លាយជាក្រុមហ៊ុនកម្សាន្តឈានមុខគេលំដាប់ថ្នាក់សកលលោក។

ការបង្រួបបង្រួមក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយខ្នាតយក្សទាំងពីរនេះ ត្រូវបានធ្វើឡើងដើម្បីប្រមូលផ្តុំធនធាន និងកម្មសិទ្ធិបញ្ញា (IP) ដ៏សម្បូរបែបរបស់ពួកគេ ឱ្យស្ថិតនៅក្រោមដំបូលតែមួយ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តដែលកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។

​សរុបមក ការបញ្ចប់កិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលអាចកំណត់ទិសដៅថ្មី សម្រាប់ការផលិតខ្សែភាពយន្ត ការចាក់ផ្សាយ (Streaming) និងឧស្សាហកម្មកម្សាន្តនៅទូទាំងពិភពលោក។

ប្រែសម្រួល៖ គីរី

Most Popular

To Top