សុខភាព និង ផ្លូវភេទ

ពេលវេលាដ៏ល្អបំផុត ក្នុងការទទួលទានផ្លែប៉ោម ដើម្បីគ្រប់គ្រងជាតិស្ករ ក្នុងឈាម យោងតាមអ្នកជំនាញ

​បរទេស ៖ ការទទួលទានផ្លែប៉ោមគឺជាជម្រើសដ៏ល្អ និងមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើន ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម។ ថ្វីត្បិតតែវាមានផ្ទុកជាតិស្ករធម្មជាតិ ប៉ុន្តែវាក៏ផ្តល់នូវជាតិសរសៃ និងសារធាតុចិញ្ចឹមសំខាន់ៗ ដែលជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានលំនឹងផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Health ថ្ហៃទី៦ ខែតុលា ឆ្នាំ២០២៦។

​
យោងតាមអ្នកជំនាញ ផ្លែប៉ោមអាចទទួលទាននៅពេលណាក៏បាន ប៉ុន្តែវាផ្តល់អត្ថប្រយោជន៍ពិសេសបំផុតនៅពេលទទួលទានជាអាហារសម្រន់ (Snacks) នៅចន្លោះពេលអាហារនីមួយៗ។ ការញ៉ាំផ្លែប៉ោមនៅចន្លោះពេលអាហារ ជួយរក្សាថាមពលពេញមួយថ្ងៃ និងការពារការឡើងជាតិស្ករលឿន។
​
សន្ទស្សន៍ជាតិស្ករទាប (Low Glycemic Index): ផ្លែប៉ោមធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងយឺតៗ ជាជាងការកើនឡើងយ៉ាងគំហុក។

ផ្លែប៉ោមទំហំមធ្យមមួយមានផ្ទុកជាតិសរសៃប្រហែល ៤ ក្រាម (ជាពិសេសនៅពេលញ៉ាំទាំងសំបក)។ ជាតិសរសៃនេះជួយពន្យារការស្រូបយកជាតិស្ករទៅក្នុងចរន្តឈាម ដែលធ្វើឱ្យកម្រិតជាតិស្ករមានស្ថិរភាព។

ផ្លែប៉ោមជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ដែលជួយដល់ការគ្រប់គ្រងទម្ងន់។ ការរក្សាទម្ងន់ឱ្យបានល្អ ក៏ធ្វើឱ្យការគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែមានភាពងាយស្រួល។

​គួរជ្រើសរើសការញ៉ាំផ្លែប៉ោមស្រស់ទាំងមូល ជាជាងការផឹកទឹកផ្លែប៉ោម (Juice) ឬទឹកជ្រលក់ផ្លែប៉ោម (Applesauce) ព្រោះទឹកផ្លែប៉ោមខ្វះជាតិសរសៃ និងអាចធ្វើឱ្យជាតិស្ករកើនឡើងលឿន។

គួរញ៉ាំទាំងសំបក ព្រោះសំបកគឺជាកន្លែងដែលផ្ទុកជាតិសរសៃច្រើនជាងគេ។ការញ៉ាំផ្លែប៉ោមដោយផ្ទាប់ជាមួយអាហារផ្សេងៗដូចជា គ្រាប់ធញ្ញជាតិ (Nuts), ប៊ឺសណ្តែកដី (Peanut butter) ឬឈីស អាចជួយពន្យារការរំលាយអាហារ និងការពារការឡើងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព។

ប្រែសម្រួល៖ គីរី

Most Popular

To Top