បរទេស ៖ ការថែទាំសុខភាពផ្លូវចិត្តក្នុងសម័យទំនើប ជារឿយៗតែងផ្សារភ្ជាប់ទៅនឹងសកម្មភាព ដែលស៊ីពេលច្រើន ដូចជាការក្រោកតាំងពីម៉ោង ៥ ព្រឹកដើម្បីធ្វើសមាធិ ឬការហែលទឹកក្នុងរដូវរងាដ៏ត្រជាក់ស្រេបជាដើម។ ក៏ប៉ុន្តែ ការសិក្សាស្រាវជ្រាវ ជាច្រើនបានបង្ហាញថា ការថែទាំផ្លូវចិត្តមិនចាំបាច់ ស្មុគស្មាញបែបនេះជានិច្ចនោះទេ ។
ផ្ទុយទៅវិញ សកម្មភាពខ្លីៗ និងសាមញ្ញមួយចំនួន ក៏មានភស្តុតាងវិទ្យាសាស្ត្រកាន់តែច្រើនឡើងបញ្ជាក់ថា អាចជួយកែលម្អអារម្មណ៍ លើកកម្ពស់សុខុមាលភាព និងបង្កើនថាមពលរាងកាយបានយ៉ាងមានប្រសិទ្ធភាព នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
ប្រសិនបើអ្នកកំពុងមានអារម្មណ៍តានតឹង ឬលិចលង់ដោយសម្ពាធការងារ ការអនុវត្ត «ការអនុវត្តខ្នាតតូច» (Micropractices) គឺជាជម្រើសដ៏ល្អមួយដើម្បីស្តារថាមពលឡើងវិញ។
អ្នកឆ្លើយឆ្លងព័ត៌មានផ្នែកសុខភាព លោកស្រី Melissa Hogenboom បានចែករំលែក នូវបទពិសោធន៍ផ្ទាល់ អំឡុងពេលធ្វើកិច្ចសន្ទនា តាមវីដេអូជាមួយអ្នកស្រាវជ្រាវ Natalie Van der Wal មកពីសាកលវិទ្យាល័យបច្ចេកវិទ្យា Delft (Delft University of Technology) ក្នុងប្រទេសហូឡង់។ អ្នកស្រីបានចូលរួមក្នុងវគ្គខ្លីមួយនៃ «យូហ្គាសើច» ដែលបានធ្វើឱ្យអ្នកស្រីសើចស្ទើរតែមិនឈប់ រហូតដល់ចុកពោះ និងរួញមុខ។
អ្នកស្រាវជ្រាវ Van der Wal បានពន្យល់ថា លំហាត់នេះស្រដៀងនឹងយូហ្គាបុរាណដែរ ដោយចាប់ផ្តើមពីការដកដង្ហើម បន្ទាប់មកអ្នកចូលរួមត្រូវបានណែនាំឱ្យបញ្ចេញសំណើចសិប្បនិម្មិត (សើចក្លែងក្លាយ)។ ប៉ុន្តែមួយសន្ទុះក្រោយមក សំណើចសិប្បនិម្មិតនោះនឹងប្រែជាសំណើចពិតប្រាកដដោយឯកឯង ដែលជួយសម្រាលភាពតានតឹងបានយ៉ាងលឿន។
លោក Eli Susman អ្នកនិពន្ធសៀវភៅ Micropractice បានលើកឡើងថា ការអនុវត្តលំហាត់ចិត្តសាស្ត្រមួយចំនួន មិនទាមទារពេលវេលាច្រើននោះទេ ពោលគឺប្រើពេលត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ។ សកម្មភាពរហ័សទាំងនេះត្រូវបានហៅថា «Micropractices» ដែលជាទម្លាប់ខ្នាតតូច ងាយស្រួលធ្វើ និងអាចអនុវត្តបានភ្លាមៗនៅគ្រប់ទីកន្លែង ដើម្បីជួយឱ្យអារម្មណ៍
ប្រែសម្រួល៖ គីរី
