កីឡា

Frank Lampard ក្រើនរំលឹកកីឡាករ Coventry ឱ្យ “រក្សាភាពនឹងនរ” ក្រោយទទួលបានជ័យជម្នះលើក្រុម Newcastle

បរទេស៖ អ្នកចាត់ការទូទៅក្រុម Coventry City លោក Frank Lampard បានចេញមុខក្រើនរំលឹកដល់កូនក្រុមរបស់ខ្លួន ឱ្យរក្សាភាពស្ងប់ស្ងាត់ និង មិនត្រូវមានអំនួតឡើយ (Keep their feet on the ground) បន្ទាប់ពីពួកគេទទួលបាន ជ័យជម្នះដ៏គួរឱ្យកត់សម្គាល់ទៅលើក្រុម Newcastle United​ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

លោក Frank Lampard បានសង្កត់ធ្ងន់ថា ទោះបីជាការយកឈ្នះលើក្រុមខ្លាំងដូចជា Newcastle គឺជាសមិទ្ធផលដ៏ធំធេង និងគួរឱ្យអបអរសាទរក៏ដោយ កីឡាករទាំងអស់មិនត្រូវបណ្តែតបណ្តោយអារម្មណ៍ឱ្យភ្លេចខ្លួន ឬមានអំនួតនោះទេ។

អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះ ចង់ឱ្យកូនក្រុមយកជ័យជម្នះនេះធ្វើជាកម្លាំងចិត្ត ប៉ុន្តែត្រូវបន្តផ្តោតអារម្មណ៍យ៉ាងមុតស្រួចសម្រាប់ការប្រកួតបន្ទាប់ៗទៀតនៅខាងមុខ ដើម្បីរក្សាទម្រង់លេងឱ្យបានល្អជាប្រចាំ។

ការកសាងទំនុកចិត្ត និងស្មារតីក្រុម៖ ជ័យជម្នះនេះសបញ្ជាក់ឱ្យឃើញពីការវិវឌ្ឍជាវិជ្ជមាន ទាំងផ្នែកស្មារតី និងបច្ចេកទេសលេងរបស់ក្រុម Coventry ក្រោមការដឹកនាំរបស់លោក Lampard ដែលកំពុងព្យាយាមកសាងក្រុមឱ្យមានភាពរឹងមាំ និងមានទំនុកចិត្តក្នុងការប្រកួតប្រជែង។

ប្រែសម្រួល៖​ គីរី

Most Popular

To Top