កីឡា

រាជរដ្ឋាភិបាលកម្ពុជា​ អនុញ្ញាតឲ្យខេមរសហព័ន្ធកីឡាតេក្វាន់ដូ ប្រកួតកីឡាតេក្វាន់ដូ WT និមិ្មតជើងឯកអាស៊ីអាគ្នេយ៍ស៊េរី ឆ្នាំ២០២៦ នៅខែតុលានេះ

ភ្នំពេញ ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ បានប្រកាសព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT និមិ្មតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ស៊េរី ឆ្នាំ២០២៦ (Southeast Asia Virtual Taekwondo Series 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅសាលាអន្តរជាតិអូស្ត្រាលី ភ្នំពេញ (AISPP ) រាជធានីភ្នំពេញ ប្រទេសកម្ពុជា ខាងមុខនេះ ។

លោក ជាតិ ខេមរា គ្រូជំនួយក្រុមជម្រើសជាតិ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូ WT និមិ្មតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ស៊េរី ឆ្នាំ២០២៦ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា Australian International School Phnom Pehn និងបណ្ឌិត្យសភាតេក្វាន់ដូ WT កម្ពុជា ។ ការប្រកួតនេះ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ ឲ្យខេមរសហព័ន្ធតេក្វាន់ដូ រៀបចំការប្រកួតកីឡាតេក្វាន់ដូ និម្មិតអាស៊ីអាគ្នេយ៍ស៊េរី ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅ រាជធានីភ្នំពេញ ។

លោក គ្រូជំនួយក្រុមជម្រើសជាតិ បានបន្ថែមថា ការប្រកួតខាងលើនេះមានសារសំខាន់ណាស់ក្នុងការស្ទាប់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនីតេក្វាន់ដូ WTកម្ពុជា ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA Game 2027 លើកទី៣៤ ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៧ នៅទីក្រុងកូឡាឡាំពួរ សារ៉ាវ៉ាក់ ប៉េណាង និងចូហរ ប្រទេសម៉ាឡេស៊ី។

លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិ បានបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ “THE 1″ ASEAN VIRTUAL TAEKWONDO CHAM PIO NSHIPS 2026”២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កីឡាករ-កីឡាការិនី តេក្វាន់ដូ WT ដណ្តើមបានមេដាយចំនួន ៣ គ្រឿង។ ចំពោះម្ចាស់ប្រទេសម៉ាឡេស៊ីនឹងដាក់បញ្ជូនកីឡាតេក្វាន់ដូ VIRTUAL ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2027 ដែរ៕

Most Popular

To Top