សេអ៊ូល៖ បទចម្រៀង “Dracula” ដែលជាការសហការគ្នារវាងសិល្បករអូស្ត្រាលី Tame Impala និងសមាជិកក្រុម BLACKPINK កញ្ញា Jennie បានស្ទុះឡើងវិញដល់ចំណាត់ថ្នាក់លេខ៦ នៅលើតារាងចម្រៀងទោលកំពូល Billboard Hot 100។

យោងតាមតារាងថ្មីបំផុត ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) បានបង្ហាញថា បទចម្រៀងនេះបានហក់ឡើង ៦ លេខ ធៀបនឹងសប្តាហ៍មុន ដែលធ្វើឱ្យវាបន្តរក្សាតំណែងរបស់ខ្លួន ក្នុងចំណាត់ថ្នាក់កំពូលទាំង១០ (Top 10) រយៈពេល ២០ សប្តាហ៍ជាប់ៗគ្នា នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
ដើមឡើយ បទ “Dracula” ត្រូវបានចេញផ្សាយជាបទចម្រៀងទោលដោយ Tame Impala កាលពីខែតុលាឆ្នាំមុន ប៉ុន្តែវាទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីឡើងវិញ បន្ទាប់ពីកំណែ Remix ដែលមានការចូលរួមច្រៀងពីកញ្ញា Jennie ត្រូវបានចេញផ្សាយនៅក្នុងខែកុម្ភៈ។ បទនេះបានផ្ទុះការគាំទ្រយ៉ាងខ្លាំង (Viral) នៅលើបណ្តាញសង្គមវីដេអូខ្លីៗ និងបានបន្តហក់ឡើងចំណាត់ថ្នាក់ជាបន្តបន្ទាប់ ដោយធ្លាប់ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតដល់លេខ៥ លើតារាង Hot 100 នេះ។
ដោយឡែក សម្រាប់កំណត់ត្រាផ្សេងទៀតរបស់សិល្បករ K-pop នៅលើតារាង Billboard មានដូចខាងក្រោម៖
តារាង Billboard Hot 100 ៖ បទ “Animal” របស់ក្រុមចម្រៀងនារី Katseye ទទួលបានចំណាត់ថ្នាក់លេខ៣២ គឺធ្លាក់ចុះពីរលេខធៀបនឹងសប្តាហ៍មុន។
តារាង Billboard 200 (តារាងអាល់ប៊ុម) ៖
អាល់ប៊ុម “This & That” របស់ក្រុមចម្រៀងបុរស Stray Kids ទទួលបានចំណាត់ថ្នាក់លេខ២៩។
បទចម្រៀងប្រធានបទ (OST) សម្រាប់ខ្សែភាពយន្តគំនូរជីវចលដ៏ល្បីរបស់ Netflix រឿង “KPop Demon Hunters” ទទួលបានចំណាត់ថ្នាក់លេខ៣៧ ខណៈអាល់ប៊ុម “Wild” របស់ក្រុម Katseye ឈរនៅលេខ៣៩។
អាល់ប៊ុមពេញទី៥ “Arirang” របស់ក្រុមចម្រៀងកំពូល BTS ទទួលបានចំណាត់ថ្នាក់លេខ៤៣ ដែលបន្តឈរជើងលើតារាងនេះរយៈពេល ២៩ សប្តាហ៍ជាប់ៗគ្នា។
អាល់ប៊ុម “The Sin: Bliss” របស់ក្រុមចម្រៀងបុរស Enhypen បានហក់ឡើង ៣៩ លេខ មកឈរនៅចំណាត់ថ្នាក់លេខ១២២។
អាល់ប៊ុមខ្នាតខ្លី (EP) ចំណងជើងថា “Animal” របស់ក្រុមចម្រៀងបុរសជប៉ុន JO1 ក្រោមផលិតកម្ម CJ ENM បានបង្ហាញខ្លួនជាលើកដំបូងក្នុងចំណាត់ថ្នាក់លេខ១៣៩។
អាល់ប៊ុម “Home” របស់ក្រុម Boynextdoor បានវិលត្រឡប់ចូលក្នុងតារាងវិញ (Reentered) ក្នុងចំណាត់ថ្នាក់លេខ១៧៧។
ប្រែសម្រួល៖ គីរី
