ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ អនុញ្ញាតឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយស្ថានីយ៍ ទូរទស្សន៍ Town Full HDTV ស្ថាប័ន FIGHT CLUBBING របស់ប្រទេសអ៊ីតាលី និង DAZN រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់ កម្រិតអន្តរជាតិ “ភិមានអាកាស BOOSTRONG KUN KHMER FIGHT CLUBBING” ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីលានជល់ដំរី ទឹកដីបេតិកភណ្ឌ ប្រវត្តិសាស្ត្រខេត្តសៀមរាប ។

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយ៍ទូរទស្សន៍ Town Full HDTV បានធ្វើសន្និសីទ សារព៍ត៌មាន ស្តីពីចុះហត្ថលេខាទៅលើកិច្ចសហប្រតិបត្តិការ រៀបចំមហាព្រឹត្តិការណ៍ប្រកួតប្រដាល់កម្រិតអន្តរជាតិ “ភិមានអាកាស BOOSTRONG KUN KHMER FIGHT CLUBBING ” ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឧកញ៉ា ជួប មាន ជាអគ្គនាយិកា ស្ថានីយទូរទស្សន៍ TOWN FULL HDTV អ្នកតំណាងឲ្យស្ថាប័ន FIGHT CLUBBINGរបស់ប្រទេសអ៊ីតាលី និងដៃគូឧបត្ថម្ភ ។

ការប្រកួតនាថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីលានជល់ដំរី ទឹកដីបេតិកភណ្ឌប្រវត្តិសាស្ត្រ អង្គរវត្ត ខេត្តសៀមរាប ផ្នែកនៃបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ សហការ ជាមួយ Boostrong Kun Khmer និងទូរទស្សន៍ TOWN FULL HDTV ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ វប្បធម៌ខ្មែតដែលតាមរយៈការផ្សាយទូទាំងពិភពលោកនៅលើ DAZN ក្នុងប្រទេស និងប្រទេសជាង ២០០ ងបង្ហាញសម្រស់នៃវប្បធម៌និងប្រពៃណីខ្មែរ និងសិល្បៈដ៏អស្ចារ្យរបស់គុនខ្មែរទៅកាន់ពិភពលោកទាំងមូល។

អ្នកប្រដាល់គុនខ្មែរ ផានិត គុនខ្មែរ ប្រកួតអ្នកប្រដាល់ PASQUALE RUBINO និង អ្នកប្រដាល់គុនខ្មែរ សោម វិច្ឆ័យ ប៉ះ អ្នកប្រដាល់ ALI ZARINFAR (ដណ្តើមខ្សែក្រវាត់ IPCC World Championship Kickboxing) អ្នកប្រដាល់គុនខ្មែរ ឈឿង ល្វៃ ជួបនឹង អ្នកប្រដាល់ BAHRI AYOUB អ្នកប្រដាល់គុនខ្មែរ ម៉ឺន មេឃា ប្រកួតនឹង អ្នកប្រដាល់ SUAYB ACAR (ដណ្តើមខ្សែក្រវាត់ IPCC World Championship Kickboxing) អ្នកប្រដាល់គុនខ្មែរ ពេជ្រ សម្បត្តិប៉ះជាមួយ អ្នកប្រដាល់ RAGHEB DKHILI។

ចំណែកអ្នកប្រដាល់គុនខ្មែរជើងខ្លាំង អេ អាំម៉ារីនភូថង ប៉ះអ្នកប្រដាល់ THRISTAN MASSOBRIO (ដណ្តើមខ្សែក្រវាត់ Fight Clubbing World Championship) និងអ្នកប្រដាល់គុនខ្មែរជើងចាស់ ធឿន ធារ៉ា ជួបនឹង អ្នកប្រដាល់ ABDOULAYE DIALLO (ដណ្តើមខ្សែក្រវាត់ Fight Clubbing World Championship) ៕






