កីឡា

Real Madrid បន្តកំណត់ត្រាឈ្នះ ១០០% នៅ Champions League ក្រោយការរួមចំណែកដ៏អស្ចារ្យពី Mbappé និងកីឡាករបម្រុង Diomande

បរទេស៖ ក្រុមអធិរាជស Real Madrid បានបន្តកំណត់ត្រាឈ្នះ ១០០% របស់ខ្លួនក្នុងវគ្គសន្សំពិន្ទុ (League Phase) នៃក្របខ័ណ្ឌ UEFA Champions League ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៤-១ ទៅលើក្រុម RB Leipzig នៅឯកីឡដ្ឋាន Santiago Bernabéu នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។

ទោះបីជាលទ្ធផលហាក់បង្ហាញពីភាពខ្លាំងដាច់របស់ក្លឹបម្ចាស់ផ្ទះ ប៉ុន្តែការប្រកួតជាក់ស្តែងពោរពេញដោយការប្រជែងតាក់ទិកយ៉ាងស្វិតស្វាញ មុនពេលខ្សែបម្រើ Bernardo Silva អាចទម្លាយសំណាញ់ទីបើកឆាកនៅនាទីទី៤៣។ ឈានចូលវគ្គទី២ Real Madrid បានគ្រប់គ្រងការប្រកួតទាំងស្រុង និងបំបែកប្រព័ន្ធការពាររបស់ Leipzig បានយ៉ាងល្អ ដោយរកបានគ្រាប់បាល់បន្ថែមពីសំណាក់កីឡាករវ័យក្មេង Arda Güler (បញ្ជូនបាល់ដោយ Mbappé) និង Kylian Mbappé ផ្ទាល់។ ទោះបីជាក្រុមភ្ញៀវ Leipzig រកបានមួយគ្រាប់វាយបកវិញក៏ដោយ ក៏កីឡាករបម្រុង Yan Diomande បានបិទបញ្ចប់ក្តីសង្ឃឹមរបស់ពួកគេ តាមរយៈការស៊ុតមួយជើងលើអាកាស (Volley) យ៉ាងស្អាតនៅចុងម៉ោង ដើម្បីធានា៣ពិន្ទុពេញសម្រាប់ក្រុមលោក José Mourinho។

Kylian Mbappé ជាកីឡាការឆ្នើមប្រចាំការប្រកួត និង ជាកម្លាំងស្នូលដ៏សំខាន់របស់ក្រុម។ គាត់បានតែតបញ្ជូនបាល់ (Assist) ឱ្យ Güler ស៊ុតបញ្ចូលទី មុនពេលស៊ុតកោងបញ្ចូលទីដោយខ្លួនឯងយ៉ាងល្អឥតខ្ចោះនៅនាទីទី៨៣។ គាត់តែងតែបង្កើតការគំរាមកំហែងជាប់ជានិច្ចដល់គូប្រកួត។

Yan Diomande ជាកីឡាករបម្រុងដ៏អស្ចារ្យ ត្រូវបានផ្លាស់ប្តូរចូលនៅនាទីទី៧០ ប៉ុន្តែបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធំធេង ដោយបានបញ្ជូនបាល់ឱ្យ Mbappé និងស៊ុត Volley បញ្ចូលទីមួយគ្រាប់យ៉ាងកក្រើកនៅនាទីទី៨៧។

កីឡាករផ្សេងទៀត Thibaut Courtois, Federico Valverde, Eduardo Camavinga និង Jude Bellingham ទទួលបានពិន្ទុ ៧/១០ (លេងបានល្អ និងរក្សាលំនឹងក្រុម) ខណៈ Vinicius Junior, Antonio Rüdiger, និង Alvaro Carreras ទទួលបាន ៦/១០។
​
លោក José Mourinho មាន យុទ្ធសាស្ត្រនៃការអត់ធ្មត់របស់លោកបានទទួលផ្លែផ្កា។ តាមរយៈការណែនាំឱ្យក្រុមគ្រប់គ្រងបាល់ច្រើន (៦៤%) និងរង់ចាំរហូតដល់ Leipzig អស់កម្លាំង លោកបានបង្កើតឱកាសវាយលុកយ៉ាងខ្លាំងក្លានៅវគ្គទី២។ ការផ្លាស់ប្តូរកីឡាកររបស់លោក ជាពិសេសការដាក់បញ្ចូល Diomande គឺស័ក្តិសមឥតខ្ចោះ ដែលជួយសម្លាប់ការប្រកួតនេះបានយ៉ាងជោគជ័យ។ ជ័យជម្នះនេះជួយឱ្យ Real Madrid ឈរនៅកំពូលតារាងដោយមាន ៩ពិន្ទុពេញ ពីការប្រកួត៣លើក។

ប្រែសម្រួល៖ គីរី

Most Popular

To Top