កីឡា

ក្រសួងការពារជាតិ ឈ្នះមេដាយមាសរហូតដល់ ២១ គ្រឿងលើប្រភេទកីឡាអត្តពលកម្មនៃការប្រកួតកីឡាជាតិលើកទី៥ គិតត្រឹមថ្ងៃទី១១

ភ្នំពេញ​ ៖ ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស រហូតដល់ចំនួន ២១ គ្រឿងលើប្រភេទកីឡា អត្តពលកម្មគិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៦ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៩ ដល់ថ្ងៃទី ១៣ ខែវិច្ចិកា ឆ្នាំ២០២៦ នាទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ។

នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសបិទការប្រកួតកីឡាអត្តពលកម្មក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នាទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់លោក ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ព្រមទំាងសមាជិកសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត និងតំណាង២៣ ក្រសួង រាជធានីខេត្ត។

លោក ប៊ូ ពុធរាត្រី អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានប្រាប់ឲ្យដឹងថា ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសចំនួន ២១ គ្រឿង មេដាយប្រាក់ចំនួន ៦ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង ខេត្តស្វាយរៀង ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ចំនួន ៣ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ខេត្តពោធិ៍សាត់ ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ចំនួន ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តកំពង់ចាម ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង និងមេដាយសំរិទ្ធ និងខេត្តកណ្តាលដណ្តើមបានមេដាយមាស ១ គ្រឿង។

កីឡាករ-កីឡាការិនីចំនួន ២៣ ក្រសួង រាជធានីខេត្តលើប្រភេទកីឡាអត្តពលកម្មក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៩ ដល់ថ្ងៃទី ១៣ ខែវិច្ចិកា ឆ្នាំ២០២៦ នាទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ។

លោកអគ្គលេខាធិការ សហព័ន្ធកីកម្ពុជាបានបន្ថែមថា ប្រតិភូ គ្រូបង្វឹក គ្រូជំនួយនាក់ និងកីឡាករ-កីឡាការិនី មកពី ២៣ ក្រសួង និងរាជធានីខេត្ត រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកណ្តាល ខេត្តកែប ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តតាកែវ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តព្រះសីហនុ ខេត្តមណ្ឌលគិរី ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ និងរាជធានីភ្នំពេញ៕

Most Popular

To Top