ព្រឹត្តិការណ៍

ចិននឹងក្លាជា ប្រទេសមាន ទ័ពជើង ទឹកធំបំផុត លើពិភពលោក ក្នុងពេល ១០ឆ្នាំទៀត

បរទេស៖ទីភ្នាក់ងារសារព័ត៌មាន ការពារជាតិឥណ្ឌា Defence News ដែលចុះផ្សាយ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានរាយការណ៍ថា យោងទៅតាមវេទិកាយោធាមានមូលដ្ឋានៅ សហរដ្ឋអាមេរិកមួយ បានឲ្យដឹងថា ប្រទេសចិនមានគម្រោង កសាងកងទ័ពជើងទឹក ដ៏ធំបំផុតលើពិភពលោក ក្នុងពេល១០ទៅ១៥ឆ្នាំ ទៀត។ 

អត្ថបទមួយ ដែលត្រូវសរសេរឲ្យដល់វិទ្យាស្ថានទ័ពជើងទឹកសហរដ្ឋអាមេរិក ដោយនាយឧត្តមនាវីទ័ពជើងទឹកចូលនិវត្តន៍ លោក Michael McDevit បានប្រកាសថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅតែជាកងកម្លាំងទ័ពជើងទឹកដ៏លេចធ្លោរ នៅលើពិភពលោក ប៉ុន្តែប្រទេសចិនកំពុងតែបន្តអភិវឌ្ឍយ៉ាងលឿន។ 

លោក Michael McDevit តាមសេចក្តីរាយការណ៍ បានសរសេរយ៉ាងដូច្នេះថា “វាពិបាកក្នុងការដឹងថា ប្រទេសចិនមានសមត្ថភាពអាចបង្កើតទ័ពជើងទឹកសមុទ្រខៀវ បានលឿនកម្រិតណានោះទេ មានមធ្យោបាយតែមួយគត់ គឺការប្រៀបធៀបវាទៅនឹងទ័ពជើងទឹកធំៗផ្សេងទៀតរបស់ពិភពលោក”៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top