E&M Coffee ដែលជាភោជនីយដ្ឋានមួយ ដ៏សម្បូរបែប បង្កើតឡើងដោយស្នាដៃកូនខ្មែរ មានការផ្គត់ផ្គង់ ជាម្ហូបអាហារ ដែលមានឱជារស ឈ្ងុយឆ្ងាញ់ និងភេសជ្ជៈដែលមាន រស់ជាតិថ្មីប្លែក ដោយមានការបង្កើតឡើងថ្មី ដោយខ្លួនឯងផ្ទាល់ បញ្ចុះតម្លៃរហូតដល់ ៤០% សម្រាប់អាហារពេលព្រឺក ចាប់ពីម៉ោង ៧ ដល់ ម៉ោង ១០ព្រឹក។
សម្រាប់ ភោជ្ជនីយដ្ឋានE&M Coffee ពេលព្រឹកមានការផ្ដល់នូវគុយទាវ ដ៏ឈ្ងុយឆ្ងាញ់ ចំពោះអាហារថ្ងៃត្រង់ គឺមានការផ្ដត់ផ្គង់ នូវម្ហូបអាហារបែបខ្មែរ ដែលមាន តម្លៃសមរម្យ និងរសជាតិពិសេសៗ ជាច្រើនមុខដូចជា៖គុយទាវ/មី ខគោ មីគាវ គុយទាវពិសេស គុយទាវឆ្អឹងស៊ុប គុយទាវសាច់ចិញ្រាំ និង បាយមាន់ ហៃណាំ ជាដើម។
បន្ថែមពីលើនេះ E&M Coffee ក៏មានសេវាកម្មបម្រើ យ៉ាងរុសរាយរាក់ទាក់ បុគ្គលិកឆ្លងកាត់ការបង្វឹក និងសិក្សារៀនសូត្រយ៉ាង ហ្មត់ចត់ មុននឹងចូលបម្រើការ ក្នុងភោជនីយដ្ឋាន មួយនេះ។
សម្រាប់ការតុបតែងហាងវិញ គឺមានការរចនាយ៉ាងស្រស់ស្អាត មានកលក្ខណៈទំនើបទាន់សម័យ ដោយមានការច្នៃប្រឌិតរួមផ្សំ នឹងរចនាបទបែបខ្មែរផងដែរ ជាមួយសោភណ្ឌភាពសម្ភារៈ ប្រើប្រាស់យ៉ាងល្អប្រណិត ថែមទៀតផង។
បន្ថែមពីលើនេះ ភោជ្ជនីយដ្ឋានក៏មានសេវាដឹកជញ្ជូន តាមរយៈ Nham24, Eget, Muzze, Food pandaជាដើម ដើម្បីផ្តល់ ជាភាពងាយស្រួល សម្រាប់អតិថិជនផងដែរ ។
សូមបញ្ជាក់ផងដែរថា សាខាE&M Coffee មាន២សាខា សាខាទី១ស្ថិតនៅបឹងកេងកង ផ្ទះលេខ៦១ ផ្លូវ៥៧ សង្កាត់បឹងកេងកង១ សាខាទី២ ស្ថិតនៅជាន់ទី២ ក្នុងផ្សារទំនើប សាខាជីបម៉ុងប៉ាក់ទូក សេនធើ៕
ទំនាក់ទំនង: 069 666 069 / 078 238 248
IG: em.coffee
FB: E&M Coffee
Line : E&M Coffee