ក្រុមអ្នកជំនួញ និងម្ចាស់អាជីវកម្ម ខ្នាតតូច និងធំជាច្រើនរូប ដែលជាសមាជិក នៃ BNI DYNAMIC CHAPTER (ប៊ីអិនអាយ ឌាយណាមិច) កាលពីពេលថ្មីៗនេះ បានបង្កើតដំណើរកម្សាន្ត ដ៏រីករាយមួយ តាមរយៈការបោះតង់ VIP នៅលើកំពូលភ្នំ ឋានសួគ៌បូកគោ ដែលជាដំណើរកម្សាន្តចុងក្រោយ សម្រាប់អាណត្កិទី៨ ដោយបានបង្ហាញជាក់ច្បាស់ នូវសាមគ្គីភាព មិត្តភាព ពោពេញដោយភាពស្និទ្ធស្នាបំផុត ។
ក្រោយបញ្ចប់ ដំណើរកម្សាន្តនេះ លោក ប៊ុន ជា ម្ចាស់សណ្ឋាគារ និងអាហាដ្ឋាន អូឬស្សី វ័ន បានឲ្យដឹងថា “ដំណើរកំសាន្តបោះតង់ VIP ទៅកាន់កំពូលភ្នំ ឋានសួគ៌បូកគោ របស់ ក្រុម BNI DYNAMIC CHAPTER (ប៊ីអិនអាយ ឌាយណាមិច) អាណត្តិទី៨ ថ្ងៃទី២៩ កុម្ភៈ ២០២០ គឺជាពេលវេលា ដែលមិនអាចបំភ្លេចបាន និងបានបង្កើតអនុស្សាវរីយ៍ល្អៗ ជាមួយគ្នា បង្កើនមិត្តថ្មី រក្សាមិត្តចាស់!” ។
លោកបានបន្ថែមថា “យើងមិនត្រឹមតែសហការគ្នា ជួយផ្តល់ឱកាសអាជីវកម្ម អោយគ្នាប៉ុណ្ណោះទេ យើងក៏ជាទីប្រឹក្សា ដែលប្រឹក្សាយោបល់ ទាក់ទងនឹងអាជីវកម្ម អោយគ្នា មិនគិតកម្រៃ ដោយអនុវត្តទៅតាម ច្បាប់វិន័យ គន្លឹះ និង ប្រព័ន្ធរបស់ ប៊ីអិនអាយ ដែលបង្កើតឡើង តាំងពីឆ្នាំ ១៩៨៥ ដោយលោក Dr.Ivan Misner” ។
ក្នុងដំណើរកម្សាន្តដ៏រីករាយនេះ ក៏មានការចូលរួម សហការឧបត្ថម្ភ ដោយ Main sponsors មាន៖ 1- Orussey Restaurant និង2- Yi Chakriya (steel) ព្រមជាមួយ Co-Sponsors មាន៖1- Camfone, 2-V Tech computer, 3- BrewHouse, 4-Budget Cambodia tour និង5- Bizol៕