មួយរយៈចុងក្រោយនេះ ព័ត៌មានចចាមអារ៉ាម អំពីការលក់ចេញ នៃខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Aubameyang នៅតែបន្តកើតមានដដែល ដោយក្នុងនោះ ក្លឹបអេស្បាញ Barcelona គឺជាអតិថិជន អទិភាពជាងគេ ក្នុងការផ្ទេរកីឡាកររូបនេះ ចេញពីអង់គ្លេស។
ទោះបីជាគ្រូបង្វឹកក្លឹប លោក Mikel Arteta មិនដែលមានបំណង ចង់លក់កីឡាករវ័យ៣០ឆ្នាំនេះក្តី ប៉ុន្តែក្លឹបបានកំពុងកំណត់ បានគោលដៅថ្មីមួយ រួចហើយសម្រាប់ជំនួសតំណែង របស់កីឡាកររូបនេះ។ កីឡាករខ្សែប្រយុទ្ធឆ្នើម របស់ក្លឹប Gent កីឡាករ Jonathan David នឹងអាចផ្ទេរមក Emirates ប្រសិនបើ Aubameyang ឬ Lacazette នឹងត្រូវចាកចេញ។
ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១០ ក្នុងតារាងបច្ចុប្បន្ន ក្លឹបកំពុងតែបារម្ភកាន់តែខ្លាំងថា ខ្សែប្រយុទ្ធជួរមុខទាំងពីរ គឺ Lacazette និង Aubameyang នឹងមិនអាចសម្រេចចិត្ត ក្នុងការបន្តស្នាក់នៅទីនេះទៀតឡើយ នៅរដូវកាលក្រោយ៕
ប្រែសម្រួល៖Lee