៨មិថុនា កាលពីក្នុងឆ្នាំ១៩៤៨ រថយន្តគំរូមួយ ដែលធ្វើពីអាលុយមីញ៉ូម និងផលិតដោយដៃ ត្រូវបានបិទស្លាកលេខ១ ជាសំគាល់ផងនោះ បានក្លាយជារថយន្តដំបូងគេ ដែលមានឈ្មោះ ជាក្រុមហ៊ុនផលិតរថយន្តប្រណីត ឈានមុខគេមួយ ក្នុងពិភពលោក នាពេលបច្ចុប្បន្ន គឺរថយន្ត Porsche។
វិស្វករផ្នែកទោចក្រយានយន្ត ជនជាតិអូទ្រីស លោក Ferdinand ដែលជាស្ថាបនិក ក្រុមហ៊ុនPorsche បានបង្ហាញពីការ រចនារយន្តដំបូងរបស់គាត់ នៅឯពិព័រណ៍ពិភពលោក នៅទីក្រុងប៉ារីស នៅឆ្នាំ១៩០០។
រថយន្តដែលគ្រានោះ ត្រូវបានគេដំណើរការ ដោយថាមពលអគ្គិសនី នេះបានបំបែកកំណត់ត្រា ល្បឿនលឿន របស់ប្រទេសអូទ្រីសជាច្រើន ដោយវាអាចធ្វើដំណើរ ក្នុងល្បឿន ទៅដល់ជាង៣៥ម៉ាយក្នុងមួយម៉ោង និងទទួលបានការកោតសរសើរ ជាអន្តរជាតិ សម្រាប់វិស្វករវ័យក្មេងម្នាក់នេះ ផងដែរ។
គាត់បានក្លាយជាអគ្គនាយក នៃក្រុមហ៊ុន Austro-Daimler នៅឆ្នាំ១៩១៦ ហើយក្រោយមកគាត់ បានផ្លាស់ទៅការិយាល័យកណ្តាល របស់ក្រុមហ៊ុន Daimler នៅក្នុងទីក្រុង Stuttgart ។ ក្រុមហ៊ុន Daimler បានរួមបញ្ចូលគ្នា ជាមួយក្រុមហ៊ុន Benz ក្នុងទសវត្សឆ្នាំ ១៩២០ ទៅជាក្រុមហ៊ុន Porsche ដែលមានជំនាញដំបូង ក្នុងការរចនារថយន្តប្រណាំង រថយន្ត Mercedes ដ៏អស្ចារ្យ ជាច្រើនទសវត្ស។
ក្រុមហ៊ុនPorsche បានចាកចេញពីក្រុមហ៊ុន Daimler នៅឆ្នាំ ១៩៣១ ហើយបានបង្កើត ក្រុមហ៊ុនផ្ទាល់ខ្លួន។ ពីរបីឆ្នាំក្រោយមក មេដឹកនាំផ្តាច់ការអាល្លឺម៉ង់ លោកហ៊ីត្លែរ បានអំពាវនាវឱ្យវិស្វករ ជួយផលិតរថយន្ដខ្នាតតូច សម្រាប់មហាជនទូទៅ ហើយគ្រោងការនេះ បានធ្លាក់ទៅដល់ដៃ របស់លោកវិស្វករ Ferdinand និងកូនប្រុសរបស់គាត់ ដែលរថយន្តនោះ ត្រូវបានគេស្គាល់ថា Volkswagen៕
ប្រែសម្រួល:ស៊ុនលី