ប្លែកៗ

ទេសចរណ៍៣នាក់ ចាយលុយក្នុងម្នាក់ ៤០លានផោន ត្រៀមខ្លួន​ ទៅលេង ទីអាវកាស ឆ្នាំក្រោយ

បរទេស៖ សេចក្តីប្រកាសមួយ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ពាក់កណ្តាលសប្តាហ៍កន្លងទៅ ដោយក្រុមហ៊ុន ដែលមានឈ្មោះថា Axiom ជាក្រុមហ៊ុនរៀបចំកញ្ចប់ទេសចរណ៍ ទៅកាន់ទីអាវកាសនោះ បានបញ្ជាក់ថាខ្លួន នឹងដាក់លក់កញ្ចប់ទេសចរណ៍ថ្មីមួយ ដែលមានតម្លៃ រហូតទៅដល់ ៤០លានផោន ក្នុងមួយសំបុត្រ។

សំបុត្រនីមួយៗ នឹងអនុញ្ញាតិ ឲ្យមានមនុស្សម្នាក់ សម្រាប់ការកក់ដំណើរកំសាន្ត ទៅកាន់ទីអាវកាស កាន់តែជ្រៅ នេះបើយោងតាមការចេញផ្សាយ ដោយកាសែត New York Times។ មានអ្នកទេសចរណ៍៧នាក់មកហើយ ដែលធ្លាប់បានធ្វើដំណើរ ជាមួយនឹងក្រុមហ៊ុនមួយនេះ ទៅកាន់ទីអាវកាស ប៉ុន្តែកញ្ចប់លើកនេះ ដែលនឹងសហការជាមួយ នឹងក្រុមហ៊ុន SpaceX របស់លោក Elon Musk បានទទួលយកកក់សំបុត្រ ចំនួន៣រូចហើយ ជាមួយនឹងយានអាវកាសឯកជន របស់ខ្លួនតែម្តង ។

ដំណើរកំសាន្ត ត្រូវបានគេជឿជាក់ថា មានរយៈពេល១០ថ្ងៃ ហើយនឹងត្រៀម ធ្វើការហោះហើរ ជាផ្លូវការនាចុងឆ្នាំ២០២១ខាងមុខនេះហើយ ជាមួយនឹងយានអាវកាស ដែលមានឈ្មោះថា Falco 9 ។ តាមផែនការ១០ថ្ងៃនោះ អ្នកទេសចរណ៍ នឹងត្រូវចំណាយពេល៨ថ្ងៃ នៅក្នុងមន្ទីរពិសោធ លើទីអាវកាស ហើយ២ថ្ងៃទៀត ដើម្បីធ្វើដំណើរ ពីទីតាំងនោះ មកផែនដី និងពីផែនដី ទៅកាន់ទីតាំង៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top