ព្រឹត្តិការណ៍

ក្រុមហ៊ុន SoftBank ទិញភាគហ៊ុនមកវិញ តម្លៃរហូតដល់ ៤,៨ ពាន់លានដុល្លារ បន្ទាប់ពីមានសម្ពាធពី Elliott

តូក្យូ ៖ ក្រុមហ៊ុន SoftBank Group Corp បាននិយាយថា ខ្លួននឹងទិញភាគហ៊ុន របស់ខ្លួនវិញរហូតដល់ ៧ ភាគរយ សម្រាប់ភាគហ៊ុនចំនួន ៥០០ ពាន់លានយ៉េន (៤,៨ ពាន់លានដុល្លារ) គឺជាការសម្រេចចិត្តមួយ ដែលកើតឡើង បន្ទាប់ពីវិនិយោគិនសកម្មជន Elliott Management បានស្នើសុំប្រាក់ ២០ ពាន់លានដុល្លារ ក្នុងការទិញភាគហ៊ុនមកវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

អ្នកនាំពាក្យ របស់ក្រុមហ៊ុន SoftBank បាននិយាយថា ក្រុមហ៊ុនបានសម្រេចចិត្តទិញ យកមកវិញនូវកិច្ចព្រមព្រៀង ផ្ទាល់របស់ខ្លួន បន្ទាប់ពីពិចារណា លើហានិភ័យ ដែលភាពមិនចុះសម្រុង នៃទីផ្សារភាគហ៊ុននាពេលបច្ចុប្បន្ន អាចបង្កើនការបញ្ចុះយ៉ាងជ្រាលជ្រៅ នៃភាគហ៊ុន របស់ក្រុមហ៊ុន SoftBank ទាក់ទងទៅនឹងតម្លៃ នៃការកាន់កាប់របស់ខ្លួន។

អ្នកនាំពាក្យរូបនោះបានបន្តថា មិនមានហិរញ្ញប្បទានស្រស់ ត្រូវបានគ្រោងទុកសម្រាប់ការទិញ ត្រឡប់មកវិញនោះទេ ។ ក្រុមហ៊ុនបាននិយាយ កាលពីខែមុន ថា ខ្លួនគ្រោងនឹងខ្ចីប្រាក់រហូតដល់ ៥០០ ពាន់លានយ៉េនពីស្ថាប័នហិរញ្ញវត្ថុ ក្នុងស្រុកនិងបរទេសចំនួន ១៦ ដោយប្រើប្រាស់ភាគហ៊ុន របស់ខ្លួននៅក្នុងក្រុមហ៊ុន ទូរគមនាគមន៍ SoftBank Corp ជាវត្ថុបញ្ចាំ ដើម្បីបង្កើនសាច់ប្រាក់របស់ខ្លួន ។

លោក Elliott ជាវិនិយោគិនសកម្មបំផុតម្នាក់ នៅលើពិភពលោកបានប្រមូលប្រាក់ជិត ៣ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន SoftBank និងបានដាក់សម្ពាធក្រុមហ៊ុន SoftBank លើបញ្ហាជាច្រើនរួមមានការទិញ ត្រឡប់មកវិញនិងការកែលម្អតម្លាភាព ។

ភាគហ៊ុនរបស់ក្រុមហ៊ុន SoftBank បានធ្លាក់ចុះជិត ៨ភាករយ ក្នុងការដោះដូរ នៅពេលរសៀល ខណៈទីផ្សារក្រុងតូក្យូ បានធ្លាក់ចុះដោយសារការព្រួយ បារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ច នៃការផ្ទុះឡើងនៃវីរុសនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top