កីឡាករខ្សែប្រយុទ្ធចំណូលថ្មី របស់ក្លឹប Odion Ighalo ដែលទើបបានផ្លាស់មកលេង ជាមួយនឹងបិសាចក្រហម Man United នោះបានទទួលឱកាស ជាច្រើនក្នុងការបង្ហាញ វត្តមានជាប់ជានិច្ច ជាមួយអតីតមិត្តរួមក្លឹបចាស់ កាលពីគ្រានៅ Serie A គឺកីឡាករ Fernandes។
ថ្លែងអំពីអារម្មណ៍របស់ខ្លួន ក្នុងការលេងជាមួយ នឹងក្លឹបកីឡាករនេហ្ស៊េរីយ៉ារូបនេះ ក៏បានលើកឡើង អំពីកីឡាករប៉ទុយហ្គាល់ Bruno Fernandes ផងដែរ។ Ighalo បានលើកសរសើរយ៉ាងខ្លាំង អំពីកីឡាករមិត្តរួមក្លឹបម្នាក់ ហើយក្នុងនោះជាពិសេសគេបាននិយាយថា Fernandes នៅមិនទាន់បង្ហាញសមត្ថភាព ដល់ចំណុចកំពូល ឲ្យក្លឹបនិងអ្នកគាំទ្រ បានឃើញនៅឡើយ ដែលយើងចាំបាច់ ត្រូវរងចាំបន្តិចសិន។
គួរឲ្យដឹងដែរថាចាប់តាំង តែពីបានផ្ទេរមកអង់គ្លេស ពីក្លឹប Sporting Lisbon កីឡាកររូបនេះ បានបង្ហាញទំរង់លេង ដ៏អស្ចារ្យរបស់ខ្លួន និងបានថែមទាំង ធ្វើឲ្យមានឥទ្ធិពលនិងការកែប្រែនូវទំរង់លេង របស់ក្លឹបទាំងមូលផងដែរ ដោយមកដល់ពេលនេះ ១១ប្រកួតហើយ ក្លឹបមិនទាន់ស្គាល់ពាក្យបរាជ័យ នៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី