កីឡា

Arteta ធ្វើការថ្លែងការណ៍ លើកដំបូងក្រោយ រកឃើញថាមានផ្ទុកមេរោគ កូរ៉ូណា

កាលពីថ្ងៃព្រហស្បតិ៍ ពាក់កណ្តាលសប្តាហ៍ កន្លងមកក្លឹបកាំភ្លើងធំ Arsenal បានធ្វើការអះអាង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា គ្រូបង្វឹកគឺលោក Mikel Arteta បានក្លាយទៅជាបុគ្គលទី១របស់ក្លឹប ដែលបានឆ្លងមេរោគកូរ៉ូណា ហើយបានបង្ខំចិត្ត ឲ្យកីឡាករបុគ្គលិកទាំងអស់ បានរក្សាទុកខ្លួនឯង នៅផ្ទះរៀងៗខ្លួន រីឯការប្រកួតបន្តបន្ទាប់របស់ខ្លួន គឺត្រូវបានលើកពេលទាំងអស់។

នៅថ្ងៃសៅរ៍នេះ ការធ្វើទំនាក់ទំនង ជាសាធារណៈមួយដោយគ្រូបង្វឹករូបនេះ ជាលើកដំបូង ត្រូវបានធ្វើឡើង បន្ទាប់ពីការឆ្លងមេរោគនេះរួចមក។

លោកArteta ដែលបានសរសេរបង្ហោះសារ នៅលើTwitterថា លោកមានទទួលរអារម្មណ៍ ធូរស្រាល ហើយក៏បានថ្លែងអំណរគុណ ដល់អ្នកគាំទ្រទាំងអស់ផងដែរ។

គួរបញ្ជាក់ថា ក្រោយហេតុការណ៍នេះ លីកកំពូលអង់គ្លេសPremier League បានសម្រេចលើកការប្រកួតទាំងអស់ រហូតទៅដល់ថ្ងៃទី៤ ខែមេសា ដោយក្នុងនោះផងដែរកីឡាករជាច្រើន ដូចជាក្លឹបEverton, Bournemouth និងChelsea សុទ្ធតែបានឆ្លងមេរោគនេះហើយ ក៏កំពុងឃុំខ្លួនដើម្បីបន្តស្វែងរក តេស្តសុខភាពផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top