បច្ចេកវិទ្យា

កងនាវាចរអាមេរិក កំពុងអភិវឌ្ឍនាវាមុជទឹករ៉ូបូត គ្រប់គ្រងដោយប្រព័ន្ធ AI វាយប្រហារសត្រូវ គ្មានការបញ្ជារបស់មនុស្ស

អាមេរិក៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងអភិវឌ្ឍនាវាមុជទឹករ៉ូបូត ដែលគ្រប់គ្រងដោយបញ្ញា សិប្បនិម្មិតហៅថា AI ដែលអាចសម្លាប់សត្រូវ ដោយគ្មានការគ្រប់គ្រង ឬការបញ្ចូលរបស់មនុស្ស ពីលើដីនាពេលខាងមុខ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

គម្រោងនេះត្រូវបានដំណើរការ ដោយការិយាល័យ ស្រាវជ្រាវកងទ័ពជើងទឹក ហើយត្រូវបានគេពិពណ៌នាថា ជាប្រព័ន្ធអាវុធក្រោមសមុទ្រស្វយ័ត យោងតាមរបាយការណ៍ របស់អ្នកវិទ្យាសាស្ត្រថ្មី។ ព័ត៌មានលម្អិតនៃកំពូលឃាតករ ដែលអាចជ្រាបចូលបានត្រូវបាន ដាក់បញ្ចូលជាផ្នែកមួយនៃ ឯកសារថវិកាឆ្នាំ២០២០ ក៏បានបង្ហាញថា វាត្រូវបានគេដាក់ឈ្មោះថា CLAWS ដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក។

មានព័ត៌មានលម្អិតតិចតួចបំផុត អំពីគម្រោងដ៏អាថ៌កំបាំងកំពូល ត្រូវបានបង្ហាញក្រៅពីការពិតថា វានឹងប្រើឧបករណ៍ចាប់សញ្ញា និងក្បួនដោះស្រាយដើម្បីអនុវត្តបេសកកម្ម ស្មុគស្មាញដោយខ្លួនឯង។ គេរំពឹងថា CLAWS នឹងត្រូវបានដំឡើងនៅលើនាវា មុជទឹករ៉ូបូតមនុស្សយន្តថ្នាក់ថ្មី ដែលមានបំពង់ពិលចំនួន ១២ និងកំពុងត្រូវបានបង្កើតសម្រាប់ កងទ័ពជើងទឹកដោយក្រុមហ៊ុនប៊ូអ៊ីង ៕

ដោយ៖ លី ភីលីព

Most Popular

To Top