កីឡា

ក្រសួងអប់រំ និង NOCC ប្រកាសទទួលស្គាល់ សហព័ន្ធ ធ្វើសហព័ន្ធកីឡា កាយវប្បកម្ម កម្ពុជាហើយ

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសទទួលស្គាល់សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ជាផ្លូវការហើយ បន្ទាប់សហព័ន្ធ ធ្វើសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាកាលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួម ពីលោកបឹង គឹមតោ អនុប្រធានស្តីទី នៃនាយកដ្ឋានអប់រំកាយ និងកីឡាតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡា។

លោក សុខ វណ្ណៈ អគ្គលេខាធិការសហព័ន្ធបានមានប្រសាសន៍ថា សហព័ន្ធលោកបានរៀបចំឯកសារតាមលក្ខន្តិកៈរបស់សហព័ន្ធជូនគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំយ៉ាងត្រឹមត្រូវទំាង៦ប្រការ ព្រមទាំងសមាជិកប្រតិបត្តិថ្មីចំនួន១១រូបដើម្បីធ្វើសកម្មភាពកីឡានេះអាណត្តិទី៣ ឆ្នាំ២០២០-២០២៤។

សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជានាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៣ ឆ្នាំ២០១៦-២០២០ និងបោះឆ្នោតបន្តអាណត្តិទី៣ ឆ្នាំ២០២០-២០២៤ ដោយមានការអញ្ជើញចូលរួម ពីលោកបឹង គឹមតោ អនុប្រធានស្តីទីនៃនាយកដ្ឋានអប់រំកាយ និងកីឡាតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។

លោកបានបន្តថា ក្នុងឳកាសនោះសមាជិកប្រតិបត្តិចាស់ និងអ្នកតំណាងក្លិបកាយវប្បកម្ម និងលំហាត់ប្រាណនៅទូទាំងប្រទេសកម្ពុជា ដែលសមាជិករបស់សហព័ន្ធ បានធ្វើការបោះឆ្នោតឲ្យលោក តឹក ប៊ុនវី ជាប្រធានកាយវប្បកម្មកម្ពុជា អាណត្តិទី៣ ឆ្នាំ២០២០-២០២៤ និងសមាជិកថ្មីចំនួន១១រូប ដើម្បីបន្តអភិឌ្ឍនកាយវប្បកម្ម និងលំហាត់ប្រាណឲ្យកាន់តែមានសក្តានុភាព លើឆាកអន្តរជាតិ។

លោក តឹក ប៊ុនវី ប្រធាន លោក ចាប វ៉ាន់ អនុប្រធាន លោក សុខ វណ្ណៈ អគ្គលេខាធិការ លោក ណុំ សុបិន្ត អគ្គលេខាធិការរង លោក ហេង សារ៉ាត អគ្គហិរញ្ញឹក លោក ធិ ប៊ុនធី អគ្គហិរញ្ញឹក លោក សំបូរ ណាន គ្រូបង្វឹក លោក អ៊ុន បូរ៉ាត គ្រូជំនួយ លោក នុត សុផល ជាចៅក្រម លោក ឈុន ឌីរតនា លោក ហ៊ុន សុភី ជាសមាជិក។

នាពេលបច្ចុប្បន្ននេះ កីឡាកាយវប្បកម្មកម្ពុជា ទទួលបានពេញនិយម និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនខ្មែរ ព្រមទំាងបណ្តាប្រទេសនានា លើភពលោក បន្ទាប់កីឡាករកាយវប្បកម្មកម្ពុជាចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួត កីឡាកាយវប្បកម្មកម្រិតតំបន់ ទ្វីប និងពិភពលោក។

សម្រាប់ការប្រកួតជើងឯក អាស៊ីអគ្នេយ៍សរុប១០គ្រឿងក្នុងនោះ មេដាយមាស ៥គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងការប្រកួតជើងឯក ពិភពលោកសរុប៤គ្រឿងក្នុងនោះ មេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង៕ ដោយ៖លី ភីលីព

Most Popular

To Top