កីឡា

សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីច្បាប់បទបញ្ជា ប្រកួត និងច្បាប់បទបញ្ជា អាជ្ញាកណ្ដាល -ចៅក្រម

ភ្នំពេញ៖លោក លឹម រតនៈ អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា តំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធនាល្ងាចថ្ងៃទី១៦ខែមីនា ឆ្នាំ២០២០ អញ្ជើញចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់បទបញ្ជាប្រកួត (Tournament Rules) និងច្បាប់បទបញ្ជាអាជ្ញាកណ្ដាល -ចៅក្រម (Umpire Rules) រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែមីនា នៅអគារហ្វឹកហ្វឺនកីឡាជាតិ ។

អគ្គលេខាធិការរងនៃសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជាលោកវេជ្ជបណ្ឌិត ហ៊ឹម រីដាបានមានប្រសាសន៍ថា យោងផែនការ និងទិសដៅសកម្មភាពរបស់សហព័ន្ធ ២០១៩-២០២០ យោងកម្មពិធីប្រកួតនានាដែលក្រសួងអនុញ្ញាតផ្ដល់ជូនសហព័ន្ធអនុវត្តប្រចាំឆ្នាំ២០២០ បានបើកវគ្គដល់គណៈកម្មាធិការរៀបចំការប្រកួត គណៈកម្មការ បច្ចេកទេស និងគណៈកម្មការអាជ្ញាកណ្ដាល -ចៅក្រមតែម្តង។

លោកបានបន្តថា វគ្គបណ្ដុះបណ្ដាល ស្ដីពី “ច្បាប់ បទបញ្ជា ប្រកួត Tournament Rules និង ច្បាប់ បទបញ្ជា អាជ្ញាកណ្ដាល -ចៅក្រម Umpire Rules” ជូនដល់ក្លឹបសមាជិកទាំងអស់ ដេីម្បីបង្កេីននិងពង្រឹងធនធាន ប្រកបដោយសមត្ថភាព ក្នុងការត្រៀមខ្លួនសម្រាប់កម្មពិធីប្រកួតនានាដែលសហព័ន្ធយើង បានទទួលយក៕ ដោយ៖លី ភីលីព

Most Popular

To Top