ព្រឹត្តិការណ៍

Bill Gates៖ ប្រទេសណា ដែលសម្រេចបិទទ្វារប្រទេសក្នុងពេលនេះ គឺអាចត្រឡប់មកធម្មតាវិញ ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ

បរទេស៖ ក្នុងស្ថានភាព ដែលកូរ៉ូណាកំពុងវាយប្រហារ ទៅលើប្រទេសដល់ទៅ១៦៧ប្រទេស ទៅហើយនោះ មហាសេដ្ឋីពាន់លាន លោក Bill Gates ចុងក្រោយនេះ បាននិយាយលើកទឹកចិត្តមនុស្សគ្រប់គ្នា គួរតែរក្សាចិត្តឲ្យត្រជាក់ និងបន្តរក្សាខ្លួន រហូតដល់ស្ថានភាព ល្អប្រសើរឡើងវិញ។

លោកបាននិយាយបែបនេះ នៅក្នុងកម្មវិធីមួយ ដែលមានឈ្មោះថា Ask Me Anything លើបណ្តាញសង្គមReddit។ ក្នុងនោះផងដែរ ក៏បានឆ្លើយទៅនឹងសំណួរជាច្រើន អំពីប្រធានបទធំបំផុត គឺមេរោគCOVID-19។

មានសំណួរ ដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ បានសួរលោក ថាតើជំងឺរាតត្បាតនេះ នឹងអាចបន្តអូសបន្លាយដូចនេះបែបទៀត រហូតដល់ពេលណា។ លោកBill Gates បានតបយ៉ាងដូចនេះថា ប្រសើរបើប្រទេសទាំងឡាយ អាចដំណើរការបានល្អ ពាក់ព័ន្ធដំណើរការតេស្តរកមេរោគ ហើយសម្រេចចិត្ត បិទទ្វារប្រទេសមួយរយៈនោះ លោកជឿជាក់ថា ប្រទេសនោះនឹងអាចត្រឡប់ មកសភាពដើមវិញ ត្រឹមតែរយៈ៦ទៅ១០សប្តាហ៍ប៉ុណ្ណោះ ហើយករណីកើតឡើងនៃវិរុស ក៏នឹងកើតឡើងតិចតួចបំផុត នៅបន្ទាប់ពីនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top