ព្រឹត្តិការណ៍

បុរសម្នាក់នៅកោះហាវ៉ៃ រកឃើញបំណែកនៃគ្រាប់បែក ទម្លាក់លើភ្នំភ្លើង Mauna Loa ដើម្បីបង្វែរលំហូរ lava និងជួយសង្គ្រោះទីក្រុង Hilo

អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវ នៅកោះហាវ៉ៃ បានរកឃើញបំណែក នៃគ្រាប់បែក ដែលត្រូវបានទម្លាក់ ទៅលើភ្នំភ្លើង Mauna Loaកាលពីឆ្នាំ១៩៣៥ ក្នុងគោលបំណងបង្វែរ lava និងការពារទីក្រុងហូឡូ ដែលនៅក្បែរនោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

បំណែកជាផ្នែកមួយ នៃគ្រាប់បែកចំនួន៤០គ្រាប់ ត្រូវបានទម្លាក់ នៅលើកោះហាវ៉ៃដ៏ធំតែ២ថ្ងៃ បន្ទាប់ពីបុណ្យណូអែលក្នុងឆ្នាំ១៩៣៥ គ្រាប់បែកដំបូង ត្រូវបានប្រើនៅកោះហាវ៉ៃ ដើម្បីប្តូរទិសដៅលើភ្នំភ្លើង។ គ្រាប់បែកចាស់ៗត្រូវបានរកឃើញ Kawika Singson ដែលជាអ្នកស្រុក កំពុងរុករកនៅលើវាលខ្សាច់ នៅជើងភ្នំ Mauna Loa បានជូនដំណឹង ដល់អ្នកអង្កេតការណ៍ភ្នំភ្លើងហាវ៉ៃ ដែលបានចុះកាលបរិច្ឆេទ នៃវត្ថុបុរាណ។

បើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Newsweek បានឲ្យដឹងថា បេសកកម្មទម្លាក់គ្រាប់បែកពីដំបូង ត្រូវបានរៀបចំឡើង ដោយវេជ្ជបណ្ឌិត លោក Thomas A. Jagger,បានបង្កើត HVO ។ ដើមឡើយលោក Jagger បានតាមដានលំហូរ នៃកម្អែលភ្នំភ្លើងពីការផ្ទុះមួយ កាលពីចុងខែវិច្ឆិកា ឆ្នាំ១៩៣៥ ដែលហាក់ដូចជា កំពុងធ្វើដំណើរឆ្ពោះទៅទិសពាយ័ព្យ មិនបានបង្កការគំរាមកំហែងភ្លាមៗ ចំពោះទីក្រុង Hilo ទេ៕ ដោយ៖លី ភីលីព

Most Popular

To Top