ផ្សេងៗ

កូរ៉េខាងត្បូង តវ៉ាយ៉ាងខ្លាំង ក្រោយជប៉ុន ដាក់ឲ្យប្រើប្រាស់សៀវភៅសិក្សា ស្ដីពីប្រជុំកោះដុកដូ និងឲ្យកែតម្រូវជាបន្ទាន់

សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានធ្វើការតវ៉ាយ៉ាងខ្លាំង កាលពីថ្ងៃអង្គារ បន្ទាប់ពីប្រទេសជប៉ុន បានអនុញ្ញាត ដាក់ឱ្យសៀវភៅសិក្សាថ្មី បន្តការទាមទារទឹកដីប្រជុំកោះដុកដូ ដែលស្ថិតនៅភាគខាងកើត របស់ប្រទេសកូរ៉េខាងត្បូង។

មុននេះក្រសួងអប់រំជប៉ុន បានអនុម័តសៀវភៅសិក្សាសង្គមចំនួន ១៧ នៅក្នុងតំបន់សិក្សាសង្គម សម្រាប់សិស្សអនុវិទ្យាល័យ រួមទាំងប្រវត្តិវិទ្យា ភូមិសាស្ត្រ និងការសិក្សាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់ នៅឆ្នាំក្រោយ។

សៀវភៅសិក្សាថ្មីនេះធ្វើឡើងវិញ នូវការអះអាងរបស់ជប៉ុន ដែលថាប្រជុំកោះទាំងនោះ ជាទឹកដីរបស់ជនជាតិដើម ហើយត្រូវបានកាន់កាប់ ដោយប្រទេសកូរ៉េខាងត្បូង ដោយខុសច្បាប់។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ រដ្ឋាភិបាលរបស់យើងជំទាស់យ៉ាងខ្លាំង ចំពោះការអនុម័ត របស់រដ្ឋាភិបាលជប៉ុន លើសៀវភៅសិក្សាថ្នាក់កណ្តាល ដែលបង្ខូចទ្រង់ទ្រាយកាត់បន្ថយ និងលុបចោលនូវប្រវត្តិសាស្ត្រច្បាស់លាស់ និងមានការអះអាងអយុត្តិធម៌ យើងជំរុញឱ្យមានការកែតម្រូវជាបន្ទាន់”៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top