កូរ៉េ៖ តារាចម្រៀងរូបស្រស់ Le សមាជិកក្រុមចម្រៀង EXID បានប្រកាសជាផ្លូវការនៅថ្ងៃនេះថានាងសម្រេចចាកចេញពីផលិតកម្ម Banna Cuture ហើយ។
ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី២៤ ខែមិនាឆ្នាំ២០២០ នេះថាតារាចម្រៀង Le បានប្រកាសក្នុងបណ្តាញសង្គម Instagram ថានាងសម្រេចចិត្តចាកចេញពីផលិតកម្ម Banna Cuture ហើយក្រោយធ្វើការពិភាក្សា មួយរយៈកន្លងមក ។
Le សរសេរថា សួស្តីអ្នកទាំងអស់គ្នា ខ្ញុំគឺ Le ក្រោយការពិភាក្សារួចមក ខ្ញុំបានសម្រេចចាកចេញពី Banana Culture ខ្ញុំនឹងត្រឡប់មកជួបអ្នកទាំងអស់គ្នាវិញក្នុងនាម ជាតារាចម្រៀងទោលថ្មី សូមផ្តល់កំលាំងចិត្តអោយខ្ញុំផង សូមអរគុណ” ។
Le វ័យ២៨ឆ្នាំ ដែលមាន ឈ្មោះពិត Ahn Hyo Jin បានចូលជា សមាជិកក្រុម EXID តាំងពីឆ្នាំ២០១២ ហើយនាងជា សមាជិកទី៤ ក្នុងក្រុមដែល ប្រកាសដើរចេញ ពីផលិតកម្ម ដូចនេះមានន័យថាសមាជិកទាំង បានអស់ចែកផ្លូវគ្នា ប្រកបអាជីពរាងខ្លួន ហើយទាំងក្នុងអាជីពចម្រៀងនិងសម្តែង ៕
ដោយ៖ទូច សុខលីដា